ធ្លាប់ឃើញសរសៃពណ៌ស នៅជាប់នឹងសំបកចេកទេ? តាមពិតរឿងវាបែបនេះ…

1,147
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

ផ្លែចេកសម្បូរទៅដោយម៉ាញ៉េស្យូម មានអ្នកខ្លះបានដឹង ហើយខ្លះទៀតក៏មិនបានដឹង តែចំពោះសរសៃដែលជាប់នៅនឹងសំបករបស់វាវិញនោះ គ្រប់គ្នាប្រាកដជាមិនដែលដឹងតែម្តង ថាតើវាគឺជាអ្វីអោយប្រាកដ។

នៅសប្តាហ៏នេះអ្នកជំនាញមួយរូបឈ្មោះ Nicholas D. Gillitt ដែលមកពីសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិកបានបង្ហើបនូវអាថ៌កំបាំងទាំងនេះ។

អ្វីដែលអ្នកឃើញមានសរសៃនៅជាប់តាមបណ្តោយផ្លែរបស់វានោះគឺភាសាអង់គ្លេសគេហៅថាជា «phloem bundle» ដែលភាសាខ្មែរយើងថាជាផ្លូអែម។ សរសៃនាំទាំងនេះអ្នកអាចរកឃើញគ្រប់រុក្ខជាតិទាំងអស់។ វាមានតួនាទីសំខាន់ណាស់ដើម្បីដឹកនាំសារធាតុចិញ្ចឹមទៅគ្រប់កន្លែងនៃរុក្ខជាតិ។

នៅក្នុងផ្លែចេកវិញសរសៃនោះហើយដែលវាសម្រាប់ដឹកសារធាតុចិញ្ចឹមធ្វើអោយផ្លែចេកធំលូតលាស់ ហើយយើងគ្រប់គ្នាក៏អាចញ៉ាំវាបានដែរ ដែលវាអាចជួយដល់សុខភាពបានល្អប្រសើរបានទៀតផង៕

Loading...
You might also like
Comments
Loading...