អាណិតស្ទើរខ្លោចចិត្ត! នេះហើយជាស្នាដៃរបស់មនុស្សចិត្តតិរិច្ឆាន…

345
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

បរទេស៖ អ្នកលេងបណ្តាញអីុនធើណេតជាច្រើនបានខឹងសម្ប៉ាយ៉ាងខ្លាំងជាពិសេសនោះគឺចំពោះអ្នកដែលចូលចិត្តស្រឡាញ់សត្វតែម្តង បន្ទាប់ពីបានឃើញសត្វចាបមួយក្បាលត្រូវមនុស្សចិត្តតិរិច្ឆានបង្ខំអោយជក់បារីដូចមនុស្ស។

ចំពោះអ្នកដែលប្រព្រឹត្តទង្វើរដ៏សាហាវព្រៃផ្សៃយង់ឃ្នងនេះគេស្គាល់ហើយដែលមានឈ្មោះ អាវដេវ ដែលជាអ្នករស់នៅតំបន់ វ៉ុលហ្គោក្រាន អូប្លាស ប្រទេសរុស្ស៊ី។

តាមប្រភពព័ត៌មានបានអោយដឹងថាការធ្វើទារុណកម្មនេះមានរយៈពេលមិនក្រោម​ 14 នាទីឡើយ ហើយចុងក្រោយជនប្រព្រឹត្តបទល្មើសត្រូវបានគេឃាត់ខ្លួនហើយ ដោយត្រូវគេផាកពិន័យចំនួន 80000 រ៉ាបល ដែលប្រហែលនឹង 1340 ដុល្លាសហរដ្ឋអាមរិក ហើយនឹងអាចត្រូវជាប់ពន្ធធនាគារយៈពេលមួយឆ្នាំទៀត។

ដោយឡែកចំពោះសត្វចាបរងគ្រោះនោះគេមិនដឹងថាតើនៅមានជីវិតឬក៏យ៉ាងណានោះទេ៕

Loading...
You might also like
Comments
Loading...