ស្នាដៃ​របស់បុរសម្នាក់ដែលកំពុងល្បីពេញអុីនធើណេត

កាលពីពេលថ្មីៗនេះ លោក ថូម៉ាស ដាម់ប៉ូ ដែលជាសិល្បករជនជាតិឌេនម៉ាក បានសម្រេចចិត្តផ្លាស់ប្តូរបែបបទក្នុងការរចនារបស់គាត់ ដោយងាកមករចនារូបមនុស្សដោយប្រើប្រាស់កាកសំណល់នៅជុំវិញខ្លួនបាន ដូចជា អុស និងសំណល់អេតចាយជាដើម។

រូបទីមួយដែលគាត់បានសាងសង់គឺមានឈ្មោះថា អូស្ការនៅក្រោមស្ពាន។ រូបនេះដែរគឺត្រូវបានសាងសង់នៅក្រោមស្ពាននៅទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក។

 

 

រូបរចនាថទដែលសិល្បករនិងក្រុមរបស់គាត់បានរៀបចំឡើងមានឈ្មោះថា លីតថល ធីលដឹ។ វាមិនត្រឹមតែជាស្នាដៃដ៏សិល្បៈដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលសត្វបក្សីអាចរស់នៅនិងធ្វើសំបុកបានយ៉ាងមានសុវត្ថិភាព។

ចំនែករូបទីបីនេះមានឈ្មោះថា ថូម៉ាសលើភ្នំ។ ឈើទាំងអស់ដែលយកប្រើក្នុងការរចនារូបដ៏មហិមានេះគឺបានមកពីការប្រមែប្រមូលកំទិចកំទីកាកសំណល់ដែលមាននៅតបន់នោះតែម្តង។ លោកដាម់ប៉ូ  បានធ្វើការងារនេះជាមួយនឹងយុវជនស្ម័គ្រចិត្តអស់ជាច្រើនសប្តាហ៍ទើបលេចចេញជារូបរាងនេះមក។

ចំនែកស្នាដៃមួយនេះវិញ មើលទៅដូចមនុស្សចាស់ ប៉ុន្តែវាមានឈ្មោះថា ថិតឌី ហ្វេនលី ខ្លាឃ្មុំរសរាយ។ រូបមនុស្សឈរនៅក្បែរព្រៃហើយសណ្ដូកដៃពីលើអូរ ហើយអ្នកទស្សនាអាចឡើងលើដៃខាងស្ដាំឆ្លង់អូរទៅកាន់ត្រើយម្ខាងបាន។

ការឆ្នៃប្រឌិតមួយនេះ មានឈ្មោះថា ស្លីបភីង ឡូស៍។ រូបមួយនេះបានទាក់ទាញអារម្មណ៍ជាងគេ ព្រោះវាជារូបដេកផ្អៀងចំហរមាត់ដូចច្នេះហើយអ្នកទស្សនាអាចចូលលេងក្នុងមាត់ដើម្បីថតរូបបាន។

ចំនែករូបនេះវិញត្រូវបានអ្នកដែលរស់នៅឯនាយសមុទ្រហៅរូបក្មេងស្រីនេះថា ហុីលថប់ ត្រ្តាន។ ជាទូទៅ ភ្ញៀវទេសចរភាគច្រើនតែងតែឡើងលើដៃរបស់នាងដើម្បីមើលទេសភាពរបស់ទីក្រុងកូប៉ិនហាក។

ស្នាដៃរបស់លោក ថូម៉ាស ដាម់ប៉ូនិងក្រុមអ្នកស្ម័គ្រចិត្តរបស់លោកបានបង្កើតឡើង នៅតែមានការគាំទ្រទាំងភ្ញៀវទេសចរជាតិនិងអត្តរជាតិ និងថែររក្សាបានយ៉ាងល្អនៅក្នុងព្រៃនៃក្រុងកូប៉ិនហាកប្រទេសដាណឺម៉ាក៕

Loading...
You might also like
Comments
Loading...