ចង់បានមុខសស្អាត តាមពិតស្រួលអញ្ចឹងសោះ ឥឡូវគេប្រើតែក្រូចឆ្មាទេ

បើសិនជាអ្នកចង់បានផ្ទៃមុខសស្អាតរលោងដោយមិនចាំបាច់ចំណាយថវិកាអស់ច្រើននោះសូមតាមដាននូវគន្លឹះខាងក្រោមនេះ។

តម្រូវការ៖

  • កន្សែងទន់ៗស្អាត (អាចជាកន្សែងពោះគោ)
  •  ផ្លែក្រូចឆ្មាមួយ
  • ទឹកកកពីរបីដុំ

វិធីអនុវត្តន៏៖

មុនដំបូងអ្នកត្រូវលាងមុខរបស់អ្នកនឹងទឹកស្អាតជាមុនសិន បន្ទាប់មកយកកន្សែងពោះគោទៅជ្រលក់ទឹកក្តៅអ៊ុនៗ។អ្នកត្រូវពូតទឹកចេញហើយយកវាមកជូតនឹងមុខរបស់អ្នកក្នុងរយៈពេល 30 វិនាទី(កន្លះនាទី)។ នៅពេលនោះក្អែលដែលនៅលើស្បែកមុខវានឹងជ្រាបចូឡទៅតាមកន្សែង។ បន្ទាប់មកអ្នកត្រូវយកទឹកកកដាក់ចូលក្នុងឆ្នាំងឬធុងមួយ។ កាត់ក្រូចឆ្មាដាក់ចូលទៅក្នុងទឹកកកដែលរលាយ។

យកទឹកនេះទៅលាបនិងជូតនឹងកន្សែងក្នុងរយៈពេល 2 នាទី។ ទឹកក្រូចនេះវានឹងជួយអោយស្បែកមុខម៉ត់រលោង ហើយនិងជួយជម្រះជាតិខ្លាញ់ដែលនាំអោយកើតមុនផងដែរ។

បើស្បែកមុខរបស់អ្នកក្រាស់អាចអនុវត្តន៏រាល់ថ្ងៃបាន ក៏ប៉ុន្តែបើសិនជាស្បែកមុខស្តើងវិញនោះ ចូរធ្វើវាត្រឹមតែ 2 ទៅ 3 ដងក្នុងមួយសប្តាហ៏ទៅបានហើយ៕

ប្រភព៖ iosang

Loading...
Comments
Loading...