អាហារទាំង 3 ប្រភេទដែលចម្លងព្រូនមកមនុស្សខ្លាំងជាងគេដែលត្រូវជៀសវាង

អាហារដែលអ្នកញ៉ាំរាល់ថ្ងៃវាមិនប្រាកដនោះទេថាមានសុវត្ថិភាពនឹងមិនប៉ះពាល់ដល់សុខភាព តែបើសិនជាអ្នកបរិភោគអាហារខាងក្រោមនេះវិញគឺមានភាគរយច្រើនណាស់ដែលប្រឈមមុខទៅនឹងការឆ្លងមេរោគព្រូន សត្វល្អិតនៅក្នុងខ្លួន។

ចំណីម្ហូបខាងក្រោមនេះអ្នកមិនត្រូវញ៉ាំវាដោយមិនបានចម្អិនស្អាតល្អនោះទេ ៖

១). សត្វខ្យង៖ វាចូលចិត្តរស់នៅក្រោមកំទេចគំទីនិងសំណល់ផ្សេងៗ ជាពិសេសកន្លែងដែលមានស្លឹកឈើច្រើន។ មាត់របស់វាបឺតជញ្ជក់នូវរបស់ជុំវិញខ្លួនរបស់វា ដែលនៅក្នុងនោះវាដោយទាំងពពួកព្រូនទៅផងដែរ ហើយបើសិនជាយើងញ៉ាំវាដោយចម្អិនមិនល្អពពួកបារ៉ាសិតទាំងនោះប្រាកដជាចូលមកក្នុងខ្លួនមនុស្សយើងមិនខាន។

២). បង្គារ៖ ពុំមានការពន្យល់ណាមួយឡើយ តែសត្វប្រភេទនេះគេចាត់ទុកថាអាចចម្លងមេរោគដល់មនុស្សយើងបាន។ នេះប្រហែលជាគេចង់សំដៅទៅលើការញ៉ាំឆៅ។

៣). សាច់គោឬសាច់ជ្រូក៖ វាអាចមានពងព្រូននៅក្នុងសាច់របស់វាដែរ ហើយបើសិនជាមិនបានចម្អិនវាបានល្អទេនោះ អ្នកដែលនាំគឺប្រឈមមុខខ្ពស់ទៅនឹងការចម្លងរោគ។

តាមពិតទៅអាហារដែលផ្ទុកសារធាតុគីមីវាសម្លាប់មនុស្សលឿនជាង ពពួកព្រូន ទៅទៀតដូចនេះមុននឹងសម្រេចចិត្តទិញបន្លែផ្លែឈើណាមួយយកមកបរិភោគឬធ្វើម្ហូបត្រូវជ្រើសរើសបន្លែផ្លែឈើណាដែលមានប្រភពមកពីតំបន់ដែលគួរអោយទុកចិត្តបំផុត (កសិករដែលមិនប្រើសារធាតុគីមីក្នុងអំឡុងពេលដាំដុះឬប្រមូលផល)៕

ប្រភព៖ healthtips

Loading...
Comments
Loading...