បុរសម្នាក់ត្រូវសត្វពស់ខាំគូថដោយមិនខ្លួន ភ័យស្ទើររាគនោមរត់ផ្អើលពេញហាងអីុនធើណេត (មានវីដេអូ)

120
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

នាពេលបច្ចុប្បន្នអុីនធើណេតកាហ្វេមាននៅគ្រប់ទិសទីដោយសារការរីកចំរើននៃបច្ចេកវិទ្យាប៉ុន្តែក្រៅពីការប្រើអុីនធើណេតគ្មាននរណាស្មានដឹងទេថាអាចនិងមានអ្វីកើតឡើងនៅក្នុងនោះ។

នាថ្ងៃទី 8 ខែមេសា មានហេតុការណ៏ដ៌រន្ធត់មួយបានកើតឡើងនៅហាងអុីនធើណេតមួយកន្លែងនៅស្រុកវិសិតឆៃឆាន ខេត្តអានថង ប្រទេសថៃ  មានអតិថិជនម្នាក់ត្រូវបានសត្វពស់វាយប្រហារដោយមិនដឹងខ្លួន។

កន្លែងកើតហេតុ
Loading...

នៅក្នុងវីឌីអូដែលត្រូវបានបង្ហោះនៅក្នុងប្រព័ន្ធផ្សពផ្សាយមួយនេះបានអោយឃើញថា នាពេលដែលបុរសនោះបានបើកទ្វារជាប្រក្រតី ស្រាប់តែមានពស់មួយក្បាលបានវាចេញពីធុងទៅខាំគូទរបស់គាត់  ដែលធ្វើអោយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំរហូតដល់ធាក់ពស់មួយក្បាលនោះចេញទៅកន្លែងដែលអ្នកអង្គុយលេងអុីនធើណេតផ្សេងទៀតអង្គុយ។

ភ្លាមៗនោះ ពេលដែលពួកគេឃើញដូចនេះហើយក៌បានលោតចេញពីកៅអីហើយរត់ឆ្ពោះទៅរកច្រកចេញដែលនៅជិតបំផុតនៅពេលដែលពស់ត្រូវបានជាប់នៅក្រោមតុនៅជ្រុងនៃហាង។

បើយោងតាមការស្រាវជ្រាវពស់ប្រភេនេះមិនមានពិសនោះទេ។ ពួកវាតែងតែសម្លាប់សត្វតូចៗជាអាហារ។

យ៉ាងណាក៏ដោយរូបរាងនៃពស់នេះនៅតែអាចធ្វើឱ្យអ្នកដែលមិនស្គាល់ពីប្រភេទពស់ភ័យខ្លាច។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖Youtube

Loading...
You might also like
Comments
Loading...