ភ្ញាក់ផ្អើល! អ្នកស្រាវជ្រាវរកឃើញពូជសត្វចម្លែកនៅប្រទេសកាណាដា ដែលវាមានអាយុច្រើនជាងសត្វដាយណូស័រទៅទៀត

វត្ថុដ៌ចម្លែកមួយបានបង្កជាចម្ងល់យ៉ាងខ្លាំងដល់ក្រុមអ្នកស្រាវជ្រាវដែលគេបានរកឃើញនៅតំបន់ Lagoon ទីក្រុង Vancouver នៃខេត្ត British Columbia ប្រទេសកាណាដា។វាមានរូបរាងប្រៀបបីដូចជាស៊ុតអញ្ចឹងដែរ ដែលបានគេសន្និដ្ឋានថាជាវត្ថុមានជីវិត។

អ្នកឯកទេសម្នាក់ដែលមកពីឧទ្យាន Stanley មានឈ្មោះ Kathleen Stormont បាននិយាយប្រាប់ខាងសារពត៌មានថាវាប្រៀបដូចជាចាហួយដែលមានរយៈពេល3ថ្ងៃអញ្ជឹងរឹងផងរាវផង។

អ្នកជំនាញខាងបរិស្ថានបានរកឃើញនូវសត្វទាំងនេះ នៅពេលដែលទឹកបឹងចាប់ផ្តើមរីកខ្លាំងបំផុត។អ្នកវិទ្យាសាស្រ្តបានហៅសត្វនេះថា Pectinatella magnifica វាត្រូវបានផ្គុំឡើងដោយកោសិកាល្អិតៗជាច្រើន។គេជឿថាពួកវាមានប្រមាណជា 5000 ប្រភេទឯណោះដែលវាបានរស់នៅរាប់សិបឆ្នាំមកហើយ ដែលមុនមានសត្វដាយណូស័រមកម៉្លេះ។

ប្រភព៖eliter

Loading...
Comments
Loading...