ជើងហោះហើរខ្លីៗបំផុតទាំង 5 នៅជុំវិញពិភពលោក មាន 30 ដុល្លាក៏អាចជិះបានដែរ

ពួកយើងតែងតែចំណាយពេល30នាទីក្នុងការញុំចំណីអាហារនៅពេលធ្វើដំណើរតាមយន្តហោះ និង 30នាទីទៀតរៀបចំខ្លួនមុនពេលយន្តហោះចុះចត តែបើអ្នកធ្វើដំណើរតាមជើងហោះហើរទាំងនេះអ្នកមិនចាំបាច់ធ្វើរឿងទាំងនេះទេ។

5).ជើងហោះហើររយៈពេល 15នាទី

ទិសដៅ៖ចេញពីភូមិមីណាមីដៃតុ នៃកោះអូគីណាវ៉ា ទៅកោះគីតាដៃតុ  (នៅប្រទេសជប៉ុន)
អ្នកដំណើរក្នុងមួយជើង៖ 39 នាក់
ចំនួនហោះហើរក្នុងមួយសប្តាហ៌៖ 4 ដង
ការហោះហើររវាងកោះទាំងពីរនេះចំណាយពេល 15 នាទីដោយយន្តហោះតូចៗ។

4). រយៈពេល 10នាទី

ទិសដៅ៖ ចេញពីកោះ លីថាលខេមិន ទៅកាន់កោះ ខេមិនប្រាក់ (ដែនដីមួយកន្លែងនៅចក្រភពអង់គ្លេស)
ចំងាយ៖ 21 គីឡូម៉ែត្រ
តំលៃសំបុត្រទៅមក៖ 54 ដុល្លាសហរដ្ឋអាមេរិក
ពេលវេលាហោះហើររវាងកោះនេះគឺត្រឹមតែ 10 នាទីប៉ុណ្ណោះ ដោយយន្តហោះតូចមួយហោះហើរហើយក៏មិនមានកំពស់ខ្ពស់ដែរ។

3). រយៈពេល 8នាទី


ទិសដៅ៖ ពីទីក្រុងហ្កាលែន ប្រទេសស្វីសទៅកាន់ទីក្រុង ហ្រេនរីកសាហ្វែន ប្រទេសអាល្លឺម៉ង់។
ចម្ងាយ៖ 21 គីឡូម៉ែត្រ
ចំនួនហោះហើរក្នុងមួយថ្ងៃ៖ 2ដង
អ្នកដំណើរក្នុងមួយជើង៖ 50នាក់
តំលៃសំបុត្រទៅមក៖ 45 ដុល្លាសហរដ្ឋអាមេរិក
ការហោះហើរអន្តរជាតិខ្លីបំផុតនេះមានរយៈពេលតែ 8 នាទីប៉ុណ្ណោះ។ យន្តហោះគឺមានទំហំតូចដែលមានជើងហោះហើរញឹកញាប់។ មានផ្លូវពីរបន្ថែមទៀតសម្រាប់ធ្វើដំណើររវាងទីក្រុងទាំងនេះ: ដោយឡាននិងសាឡាងប៉ុន្តែវាមានរយៈពេល 80នាទីឯណោះ។

2). រយៈពេល 6នាទី

ទិសដៅ៖ ចេញពីកោះអីនីសម៉ាន ​ទៅកាន់កោះ កូនេម៉ារ៉ា ប្រទេសអៀកឡង់
ចំងាយ៖ 16 គីឡូម៉ែត្រ
តំលៃសំបុត្រទៅមក៖ 54 ដុល្លាសហរដ្ឋអាមេរិក
អៀរឡង់ផ្តល់ជើងហោះហើរក្នុងស្រុករយៈពេល 6 នាទី។ ការហោះហើរត្រូវបានធ្វើឡើង 3 ដងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។ នោះហើយជាមធ្យោបាយតែមួយគត់ដើម្បីធ្វើដំណើររវាងទីក្រុងទាំងពីរនេះ។

1).រយៈពេល 2 នាទី

ទិសដៅ៖ ចេញពីកោះវេសស្ត្រេ  ទៅកាន់កោះប៉ាប៉ាវេសស្ត្រេ ( ចក្រភពអង់គ្លេស )
ចំងាយ៖ 2.73 គីឡូម៉ែត្រ
អ្នកដំណើរក្នុងមួយជើង៖ 8នាក់
ចំនួនហោះហើរក្នុងមួយសប្តាហ៌៖ 6 ដង
តំលៃសំបុត្រទៅមក៖ 30$
នេះគឺជាជើងហោះហើរលឿនជាងគេបំផុតនៅលើពិភពលោកដែលធ្វើនៅលើយន្តហោះតូចៗដែលមានមនុស្សតិចជាង 10 នាក់នៅលើយន្តហោះ។ ក៏មានសាឡាងមួយធ្វើដំណើររវាងកោះនេះផងដែរប៉ុន្តែការធ្វើដំណើរនឹងចំណាយពេលច្រើនជាង 10 ដង។

ប្រភព៖brightside

Loading...
You might also like
Comments
Loading...