ចោលកន្ត្រៃបន្លាចកូនលេងខុសបច្ចេកទេស លទ្ធផលទទួលបានប៊ិះក្លាយជាឃាតក សម្លាប់កូនឯង

232
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

កុមារីជនជាតិចិនម្នាក់ត្រូវឳពុកចោលនឹងកន្ត្រៃដើម្បីបន្លាចកូនលេង តែចៃដន្យចំត្រូវក្បាលមុតដោតជាប់គួរអោយខ្លាចបំផុត។

ហេតុការណ៏នេះបានកើតឡើងនៅក្នុងទីក្រុងសៀងហៃ ហើយឳពុករបស់ក្មេងអាយុ 10 ឆ្នាំនេះបានអោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានខឹងនឹងកូនស្រីខ្លាំងណាស់ ដោយសារតែរូបគេគិតតែប្រឡែងលេងជាមួយនឹងប្អូនប្រុស ដោយមិនព្រមធ្វើលំហាត់អ្វីឡើយ កាលពីយប់ថ្ងៃសុក្រ។

អត្ថបទគួរអោយចាប់អារម្មណ៏

ដោយរូបគាត់ចង់បំភ័យកូននោះ ក៏បានទាញកន្ត្រៃមួយបង្វិលក្រវី តែចៃដន្យដៃរបស់គាត់រអិល ក៏ខ្ទាតហោះត្រូវកូនស្រីរបស់ខ្លួន បណ្តាលអោយមុតជាប់ដោតនឹងក្បាលផ្នែកខាងស្តាំតែម្តង។

ក្រោយពីកើតហេតុភ្លាមៗ កុមារីរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ហើយគ្រូពេទ្យបានយកកន្ត្រៃប្រវែង 15 សង់ទីម៉ែត្រចេញពីលលាដ៏ក្បាលរបស់ក្មេងស្រីរូបនេះបានហើយ៕

Loading...
You might also like
Comments
Loading...