យន្តហោះខ្នាតយក្សមួយគ្រឿងចុះចតអំឡុងពេលមានព្យុះស្ទើរក្លាយជាចំណីព្រះពាយ (មានវីដេអូ)

បរទេស៖ យន្តហោះធុនធំ Airbus A380 បានជួបហេតុការណ៏ដ៏ស្រៀវឆ្អឹងខ្នងមួយខណៈពេលដែលវាកំពុងតែចុះចតនៅអាកាសយាន្តដ្ឋានមួយនាប្រទេសអាល្លឺម៉ង់។

យន្តហោះដែលមាន 500 កៅអីនេះវាគឺជាយន្តហោះដឹកអ្នកដំណើរខ្នាតធំបំផុតនៅលើពិភពលោកតែសំណាងអាក្រក់វាបានចុះចតក្នុងពេលដែលមានខ្យល់បក់ខ្លាំងកាលពីថ្ងៃព្រហស្បត្តិនៅព្រលានយន្តហោះ Düsseldorf ។

ក្នុងអំឡុងពេលដែលកង់របស់វារៀបនឹងធ្លាក់ដល់ដីទៅហើយនោះស្រាប់តែព្រះពាយបានបក់បោកខ្លាំងទៅៗជាហេតុបណ្តាលអោយតួយន្តហោះទាំងមូលត្រូវរង្គោះរង្គើរហាក់ដូចជាមាននណាម្នាក់ចាប់ទាញវាអញ្ចឹង តែវាពុំបានបណ្តាលអោយមាននណាម្នាក់រងរបួសឡើយ គ្រាន់តែធ្វើអោយអ្នកឃើញផ្ទាល់ភ្នែកភ័យភិតស្ទើរគាំងបេះដូងតែប៉ុននោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ​Mirror

Loading...
Comments
Loading...