គេហើយគេហេតុអ្វីមានសំណាងម្ល៉េះ? បុរសម្នាក់ជីកបានកាក់បុរាណមានតម្លៃរាប់ម៉ឺនដុល្លា

យ៉ាងហោចណាស់ក៏ម្តងដែរនៅក្នុងជីវិតមនុស្សម្នាក់ដែលស្រម៉ៃថានឹងអាចជីកបានវត្ថុមានតម្លៃពីក្នុងដី។តើនណាមិនចង់ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភដោយវិធីងាយៗនេះ? វាហាក់ដូចជារឿងនិទាននៅក្នុងសៀវភៅសម្រាប់ក្មេងអានប៉ុន្តែបើសិនជាអ្នកមានម៉ាស៊ីនរាវមាសនោះសុបិន្តនេះនឹងក្លាយទៅជាការពិតជាមិនខានឡើយ។

ងាកមកមើលរឿងរ៉ាវរបស់បុរសវ័យ35 ឆ្នាំម្នាក់នេះវិញគាត់ហាក់ជាមនុស្សមានសំណាងណាស់ ដោយគាត់មិនធ្លាប់បានគិតថាគាត់អាចរកឃើញកំណប់ដែលមានតម្លៃយ៉ាងនេះសោះនៅក្នុងជីវិតរបស់គាត់។

លោកម៉ាយ បានយកម៉ាស៊ីនសម្រាប់រាវមាសរបស់គាត់ទៅរុករកនៅដីទំនេរមួយកន្លែងនៅទីក្រុង Bridport ប្រទេសអង់គ្លេស ពេលនោះហើយដែលគាត់បានភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលគាត់បានរកឃើញកាក់ប្រាក់រ៉ូមុាំងបុរាណដែលមានអាយុកាល 2000 ឆ្នាំមកហើយ។

កាក់ដែលលោកម៉ាយរកឃើញ

ចំពោះកាក់មួយគាត់អាចលក់ក្នុងតម្លៃខ្ទង់ 1100 ដុល្លា បើតាមការប៉ាន់ស្មានមើលទៅបើសិនជាគាត់លក់ទាំងអស់វិញវាអាចមានតម្លៃរហូតដល់ទៅដល់ជាង 26 ម៉ឺនដុល្លាសហរដ្ឋអាមេរិកឯណោះ ដែលវាបានធ្វើអោយគាត់ស្រឡាំងកាំងព្រោះជាទឹកលុយមួយដ៏ច្រើនសន្ធឹកសន្ធាប់ណាស់។

កាក់ដែលលោកម៉ាយរកឃើញ

តាមប្រព័ន្ធផ្សព្វផ្សាយបានអោយដឹងថាកាក់ទាំងនោះគឺត្រូវបានកាន់កាប់ដោយក្រុមនគបាល ហើយវានឹងត្រូវលក់អោយខាងសារៈមន្ទីរមន្ទីរហើយលុយត្រូវបែងចែកជាពីរចំណែកដោយមួយចំណែកជារបស់លោក ម៉ាយ ហើយមួយចំណែកផ្សេងទៀតជាម្ចាស់ដី៕

លោកម៉ាយ(ខាងស្តាំ)និងម្ចាស់ដីបានចាប់ដៃគ្នាសម្រាប់ការរកឃើញកំណប់ដ៏មានតម្លៃមួយនេះ
ក្រុមរុករកកំពុងតែស្វែងរកកាក់បន្ថែមទៀតក្រែងបានច្រើនជាងមុន
ក្រុមរុករកកំពុងតែស្វែងរកកាក់បន្ថែមទៀតក្រែងបានច្រើនជាងមុន
ក្រុមរុករកកំពុងតែស្វែងរកកាក់បន្ថែមទៀតក្រែងបានច្រើនជាងមុន

ប្រភព៖ Thesun

ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។
Loading...
You might also like
Comments
Loading...