ក្មេងប្រុសពីរនាក់ជីកដីនៅខាងមុខផ្ទះលេង ចៃដន្យបានឃើញរថយន្តមួយគ្រឿងដែលក្រុមចោរយកទៅលាក់ទុកកាលពីសម័យបុរាណ

តើរបស់អ្វីដែលប្លែកនិងអស្ចារ្យជាងគេដែលអ្នកអាចរកឃើញនៅក្រោយផ្ទះរបស់អ្នក? ស្រមៃថាអ្នកយកម៉ាស៊ីនសម្រាប់ស្កេនរកជាតិដែកហើយប្រទះនឹងកាក់ចាស់មួយមួយ។ ជារឿងធម្មតាទេមែនទេ?

រឿងទាំងនោះជារឿងល្អនិងធម្មតាទេហើយគ្មានអ្វីដែលអាចនិងប្រៀបធៀបជាមួយនឹងអ្វីដែលក្មេងប្រុសពីរនាក់នេះរកឃើញទេនៅរដ្ឋកាលីហ្វញ៉ាក្នងឆ្នាំ1978។ កាលពីមុនដំបូងនៅពេលដែលពួកគេបានចាប់ផ្តើមជីកពួកគេមិនដែលគិតថាគេនឹងអាចរកឃើញទ្បានទាំងមូលអញ្ចឹងទេ។

ទីតាំងដែលក្មេងប្រុសបានរកឃើញ

វាអស្ចារ្យណាស់ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។

បន្ទាប់ពីរកឃើញហើយពួកគេបាននាំគ្នាជីកជាលក្ខណៈទ្រង់ទ្រាយធំតែម្តង

រងចាំទាល់តែអ្នកដឹងថាទ្បានប្រភេទណាហើយហេតុអីបានជាវាទៅនៅទីនោះ។

ពួកគេកំពុងតែទាញវាឡើងមកលើ

នៅឆ្នាំ1978 ទោះបីជាគេអផ្សុកឬក៏មានការឆ្ងល់ច្រើនក្ដី ក្មេងប្រុសពីរនាក់នៅរដ្ឋកាលីហ្វញ៉ាបានចេញទៅដីខាងមុខផ្ទះរបស់ពួកគេហើយចាប់ផ្តើមជីក។

មិនយូរទេក្រោយពីពេលគេចាប់ផ្ដើមក្មេងប្រុសទាំងនោះបានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គ្រួសាររបស់ពួកគេបានទាក់ទងអាជ្ញាធរនិងអ្នកជីកដីមកចាប់ផ្តើមជីកកកាយ។ គេបានរកឃើញថាមានគេកប់ចោលទ្បានមួយដ៏មានតម្លៃបំផុត។


ទ្បាននោះត្រូវបានហ៊ុម​ព័ទ្ធដោយកន្សែងយ៉ាងចាស់ៗ។ គេដឹងច្បាស់ណាស់ថាមានអ្នកចង់មកជីកគាស់យកវាវិញ។ តើគេជានរណាទៅ? ហើយហេតុអ្វីបានជាយកវាមកកប់យ៉ាងនេះ?

ក្រោយពីបានធ្វើការស្រាវជ្រាវមកប៉ូលីសបានរកឃើញហេតុផលដែលវានៅក្រោមនោះហើយ។ វាមើលទៅដូចជាអ្វីដែលមានតែនៅក្នុងរឿងទេ ប៉ុន្តែនេះគឺជាការពិតទាំងស្រុង។

ទ្បាននេះជារថយន្តដែលផលិតក្នុងអំឡុងឆ្នាំ1974 ម៉ាក Ferrari Dino 246 GTS ហើយម្ចាស់របស់វាបានជួលឲ្យជនល្មើសប៉ុន្មាននាក់ឲ្យបើកទ្បាននោះចូលទៅក្នុងសមុទ្រហើយដើម្បីឲ្យបានលុយធានារ៉ាប់រងលើទ្បាននោះ។ សំណាងមិនល្អរបស់ម្ចាស់រថយន្ត ពួកចោរទាំងនោះមិនអាចឲ្យទុកចិត្តបានទេ ដោយពួកគេបានយកទ្បាននោះទៅកប់ទុកក្នុងដីហើយគិតថានឹងត្រឡប់មកគាស់យកមកវិញ តែនៅចុងក្រោយពួកក្រុមជនខិលខូចនោះគ្មានឱកាសឡើយ។

និយាយដល់រឿងរថយន្តនេះវិញក្រោយពេលគេជីកបានហើយត្រូវបានគេដាក់លក់ដេញថ្លៃ។ជាងជួសជុលទ្បានម្នាក់បានទិញវាហើយរក្សាទុករូបរាងដ៏ស្រស់ស្អាតរបស់វាឲ្យនៅដដែល៕

ប្រភព៖ Thesun

ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។
Loading...
You might also like
Comments
Loading...