អណ្តើកអាយុ 70 ឆ្នាំវាចេញពីផ្ទះចម្ងាយ 9 គីឡូម៉ែត្រត្រឹមតែមួយយប់ ដើម្បីទៅរួមភេទជាមួយស្រីស្នេហ៏

សត្វអណ្តើកមួយត្រូវបានមហាជនដាក់រហ័សនាមអោយថាពិតជាសត្វដែលតស៊ូបំផុតបន្ទាប់ពីវាបានសម្រេចចិត្តធ្វើដំណើរដោយថ្មើរជើងទៅជួបនឹងស្រីស្នេហ៏រាប់សិបគីឡូម៉ែត្រ។

សត្វល្មូនមួយក្បាលនេះឈ្មោះ Freddie  មានអាយុ 70 ឆ្នាំទៅហើយ ហើយវាបានធ្វើអោយម្ចាស់របស់វាភ្ញាក់ផ្អើលបន្ទាប់ពីវាបានលួចចេញពីផ្ទះរបស់វានៅតំបន់ St Mary នៃកោះ Jersey ទៅជួបស្រីស្នេហ៏ក្មេងខ្ចីអាយុជាង 10 ឆ្នាំរបស់វាដែលមានចម្ងាយ 9.6 គីឡូម៉ែត្រឯណោះត្រឹមតែរយៈពេល 24 ម៉ោង។

ផែនទីបង្ហាញពីចម្ងាយដែលអណ្តើកឈ្មោលចិត្តស្មោះនេះបានធ្វើដំណើរ

សត្វអណ្តើកមួយក្បាលនេះត្រូវបានគេប្រទះឃើញនៅលើផ្លូវនៅខាងក្រោយសួនសត្វ Jersey ដែលជាកន្លែងដែលគេទើបនឹងយកអណ្តើកញីអាយុ 15 ឆ្នាំឈ្មោះ Astrid មករស់នៅ។ តែទោះជាយ៉ាងណាវាមិនបានជួបជាមួយនឹងអណ្តើកញីមួយក្បាលនេះទេ ព្រោះត្រូវបានគេចាប់យកទៅចិញ្ចឹមវិញ៕

ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។
Loading...
You might also like
Comments
Loading...