ការរកឃើញដ៏ចម្លែកទាំង ៤​ របស់អ្នកស្រាវជ្រាវ ក្នុងនោះមានសាកសពព្រាយបិសាច

នៅលើពិភពលោកមានរឿងច្រើនណាស់ដែលអ្នកវិទ្យសាស្ត្រនិងអ្នកស្រាវជ្រាវពុំអាចធ្វើការបកស្រាយបាន ហើយត្រូវការពេលដ៏យូរអង្វែងដើម្បីធ្វើការសិក្សាស្រាវជ្រាវ។

ខាងក្រោមនេះជារបស់ទាំង ៤ យ៉ាងដែលគេបានរកឃើញដ៏ចម្លែក៖

១).លលាដ៏ក្បាលរបស់មនុស្សក្រៅភព

នៅប្រទេសម៉ិចស៊ីកូ អ្នកស្រាវជ្រាវបានរកឃើញឆ្អឹងលលាដ៏ក្បាលចំនួន 25 ដែលវាមានទម្រង់ខុសពីធម្មតា នៅក្នុងផ្នូរដ៏ធំមួយ។ លលាដ៏ក្បាលដែលមានរាងទ្រវែងទាំងនេះវាបានបន្សល់ទុកនូវសំណួរជាច្រើនពីមនុស្សរាល់គ្នា។ ពីព្រោះថាវាមើលទៅពិតជាខុសប្រក្រតី រហូតដល់គេហៅវាថាជាឆ្អឹងក្បាលរបស់មនុស្សក្រៅភព។ ប៉ុន្តែទោះជាយ៉ាងណាអ្នកបុរាណវិទូបានរកឃើញថាជនរងគ្រោះត្រូវទទួលរងនូវសម្ពាធណាមួយកាលពីនៅរស់ទើបបានបណ្តាលអោយលលាដ៏ក្បាលរបស់គេបានផ្លាស់ប្តូរទ្រង់ទ្រាយបែបនេះ។

២). មនុស្សទឹកកក

សាកសពមនុស្សទឹកកកនេះត្រូវបានគេជឿថាមានផ្ទុកឈាមបានយូរជាងគេបំផុតនៅក្នុងពិភពលោក។ នៅក្នុងភ្នំមួយនៃប្រទេសអូទ្រីស អ្នកឡើងភ្នំបានប្រទះឃើញសាកសពនេះនៅក្នុងអំឡុងឆ្នាំ 1991 ក្នុងអំឡុងពេលដំណើរកំសាន្តរបស់ពួកគេ។តាមពិតទៅពួកគេបានរកឃើញដោយចៃដន្យមែនទែនដោយក្នុងខណៈពេលដែលដើរសុខៗស្រាប់តែជំពប់ជើងដួលនៅលើសាកសពនោះ ដែលគេជឿថាមានអាយុកាល 5300 ឆ្នាំមកហើយ។

៣).សាកសពរបស់បិសាច

រឿងព្រេងដ៏មានប្រជាប្រិយមួយក្នុងចំណោមរឿងនិទានជាច្រើនរបស់ប្រទេសប៊ុលហ្គារីគឺមានរឿងព្រេងមួយដែលនិយាយពីពួកប្រជាពលរដ្ឋបានខ្វេះបេះដូងរបស់មនុស្សណាម្នាក់ដែលគេសង្ស័យថាជាបិសាច។ ទោះជាយ៉ាងណានៅចុងក្រោយអ្នកស្រាវជ្រាវាបានរកឃើញភុស្តតាងជាក់ស្តែងមែនដែលអាចបញ្ជាក់ថារឿងដែលគេនិយាយតៗគ្នានោះវាកើតឡើងពិត។ តាមអ្នកជំនាញបានរកឃើញផ្នូររាប់រយមកហើយដែលពួកវាគឺជាសាកសពរបស់មនុស្សដែលបានស្លាប់ដោយសារតែគេសម្លាប់នៅក្នុងតំបន់។ចំពោះមូលហេតុដែលគេសន្និដ្ឋានថាជាសាកសពរបស់ពួកព្រាយដែលត្រូវគេសម្លាប់នោះក៏ព្រោះតែមានលំពែងដែកនៅជាប់នឹងបេះដូងរបស់ពូកគេ។

៤).​មនុស្សស៊ីសាច់មនុស្ស

អ្នកស្រាវជ្រាវបានភ្ញាក់ផ្អើលនៅពេលដែលបានរកឃើញសំណល់ឆ្អឹងរបស់ក្រុមមនុស្សនៅប្រទេសអេស្ប៉ាញក្នុងអំឡុងពេលជីិកកកាយដីមួយកន្លែង។គ្រោងឆ្អឹងទាំងនោះវាមានអាយុកាលប្រហែលជា 49000 ឆ្នាំមកហើយ។ ការសិក្សាយ៉ាងម៉ត់ចត់បានបង្ហាញអោយឃើញថាមានស្នាមចង្កូមនៅលើលើខ្លួនរបស់សាកសព ហើយវាគឺជាចង្កូមរបស់មនុស្ស ដែលវាជាហេតុផលមួយដែលអាចបញ្ជាក់ថាអ្នកទាំងនោះបានស្លាប់ដោយសារតែការវាយប្រហាររបស់មនុស្សស៊ីសាច់មនុស្សដែលគេស្គាល់ជាភាសាអង់គ្លេសថា cannibalism៕

ប្រភព៖ Thesun

ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។
Loading...
You might also like
Comments
Loading...