ជនជាតិជប៉ុនមួយក្រុមនាំគ្នាកែច្នៃចំបើងក្លាយទៅជារូបសត្វធំៗ នណាក៏ស្ងើចសរសើរដែរ

82
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

ក្រោយពីការច្រូតកាត់រួចរាល់ហើយ តើអ្នកធ្វើយ៉ាងណាចំពោះស្បូវដែលនៅសល់?អ្នកបោះវាចោលមែនទេ? ប្រសិនបើអ្នករស់នៅប្រទេសជប៉ុននោះ វាមិនមែនជាចម្លើយទេ។ អ្នកត្រូវប្រើប្រាស់វាម្ដងទៀតដើម្បីធ្វើវាឲ្យទៅជារូបសត្វធំៗ។

យោងតាមការរាយការណ៏ ការប្រមូលផលស្រូវបានកើតមានទ្បើងថ្មីៗនៅភាគខាងជើងនែប្រទេសជប៉ុន ហើយគេបានបង្កើតពិធីដើម្បីអបអេសាទរវា។ ពិធីនោះហៅថា Wara Art Festival គេនិយាយថាពិធីនេះផ្ដើមដំបូងនៅឆ្នាំ2008ទីក្រុងNiigata ភាគខាងជើងនៃប្រទេសជប៉ុន។

រូបសត្វស្វាយក្សធ្វើពីស្បូវ

ការចុះផ្សាយថ្មីៗរបស់គេហៈទំព័រ Boredpanda យើងបានដឹងថាពិធីបុណ្យនេះចាប់ផ្ដើមពីការចូលរួមបញ្ចេញទេពកោសល្យពីភ្ញៀវទេចរណ៍និងសកលវិទ្យាល័យសិល្បៈ Musashino។

និស្សិតជប៉ុនបានខិតខំប្រឹងប្រែងជួយធ្វើការងារគ្នាដើម្បីបង្កើតរូបសត្វដោយប្រើប្រាស់ស្បូវ។

រូបចម្លាក់ស្បូវទាំងអស់ត្រូវបានធ្វើទ្បើងយ៉ាងម៉ត់ចត់ល្អិតល្អន់។

អ្នកណាក៏ចូលចិត្តរូបសត្វយក្សនេះដែរ។

ប្រសិនបើអ្នកធ្វើដំណើរទៅកាន់Niigataអ្នកត្រូវតែទៅលេងពិធីបុណ្យWara Art Festival។

Boredpandaបានបន្តនិយាយថាស្បូវនេះត្រូវបានគេប្រើប្រាស់វាយ៉ាងទូលំទូលាយណាស់នៅប្រទេសជប៉ុន ដូចជាកន្ទេលស្បូវជាដើម។ ប៉ុន្តែវាត្រូវបានផ្លាស់ប្តូរច្រើនណាស់នៅក្នុងប្រទេសនោះដោយសារឥទ្បូវគេបានធ្វើកន្ទេលពីឈើឬពីជ័រវិញម្ដង។

និស្សិតមកពីសកលវិទ្យាល័យសិល្បៈMusashinoចូលរួមគ្នាបង្កើតរូបចម្លាក់ដ៏អស្ចារ្យទាំងនោះ។

ពួកគេបានប្រើស្បូវជាឧបករណ៍ចាប់បាច់ក្នុងការបង្កើតនេះ។

រូបចម្លាក់ដែលធ្វើរួចត្រូវបានគេដាក់បង្ហាញនៅថ្ងៃប្រារព្ធពិធីនោះ។

Loading...
You might also like
Comments
Loading...