កម្មករសំណង់មួយក្រុមជីករកឃើញប្រអប់ចម្លែក ឆ្ងល់ពេកប្រថុយបើកមើល ទីបំផុតស្ទើរគាំងបេះដូង

ជាងសំណង់មួយក្រុមនៅទីក្រុងចិនមួយនៅទីក្រុង Taizhou បានកំពុងតែធ្វើការពង្រីកផ្លូវស្របពេលដែលគេជីកប៉ះវត្ថុមួយនៅក្រោមដីដោយពួកគេមិនដឹងថាវាជាអ្វីអោយប្រាកដនោះទេ តែពេលដែលពួកគេសម្រេចចិត្តបើកវាមើលទើបដឹងថាជាសាកសពមនុស្សដែលមានអាយុកាលចាស់ជាងទីក្រុងនោះទៅទៀត។

ពួកគេក៏ចាប់ផ្ដើមជីកជុំវិញប្រអប់នោះដើម្បីឲ្យដឹងថាវាជាអ្វី។ កាន់តែជីកយូរៗទៅពួកគេក៏ដឹងខ្លួនថាពួកគេមិនដែលឃើញអ្វីដូចនេះទេ។

នៅពេលដែលគេបានបើកឃើញហើយ ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែរបស់នៅក្នុងនោះ ហើយក៏ប្រញាប់តេរកជំនួយ។

ក្រុមជាងបានរកឃើញប្រអប់ដែលបានកប់ជម្រៅ1.8 ម៉ែត្រនៅក្រោមដី។ ពួកគេមិនដែលបានឃើញអ្វីដូចអញ្ចឹងទេ ដូច្នេះហើយទើបធ្វើឱ្យមានការឆ្ងល់ជាខ្លាំង។

ពួកគេបានខំជីកនិងគាស់វាទ្បើងតាមដែលពួកគេអាចធ្វើបាន។ វាកើតទ្បើងបន្ទាប់ពីពួកគេបានខិតខំសិក្សាវាអស់រយៈពេលជាច្រើនម៉ោង ទើបគេដឹងថាវាជាអ្វី។ វាមិនមែនត្រឹមជាប្រអប់ស៊ីម៉ង់ត៍មួយដូចរូបរាងខាងក្រៅវាទេ។

ដោយសារតែពួកគេបានជីកកកាយរកឃើញរបស់ដែលមិនធ្លាប់ត្រូវបានគេកត់ត្រាទុកទ្បើយ។ ក្រុមអ្នកបុរាណវិទូក៏ត្រូវបានគេហៅទៅពិនិត្យយ៉ាងបន្ទាន់។ យ៉ាងណាក៏ដោយគេដឹងថានឹងមាន្ររកឃើញមួយដ៏អស្ចារ្យ
ក្រុមអ្នកបុរាណវិទូដែលកំពុងមានការយកចិត្តទុកដាក់លើប្រអប់នោះបានព្យាយាមគាស់ប្រអប់នោះដោយមិនឲ្យប៉ះពាល់ដល់របស់នៅខាងក្នុង។

មុនដំបូងញេគ្រាន់តែរកឃើញក្រណាត់ សូត្រជាច្រើននិងទឹកដ៏ចម្លែកមួយប៉ុណ្ណោះ។ រហូតដល់ពេលគេជីកជុំវិញទៅទើបគេបានរកឃើញអ្វីមួយផ្សេងទៀត។

ឃើញទេនៅក្រោមក្រណាត់ជាច្រើនជាន់ទាំងនោះ អ្នក​ស្រាវជ្រាវបានរកឃើញសពមួយនៅតែសើមដោយសារតែនៅក្រោមដីជាច្រើនឆ្នាំ។ សពមនុស្សដែលនៅខាងក្នុងពិបាកនឹងចំណាំថាអ្នកណាណាស់។

មិនយូរទេគេក៏រកឃើញថាសពនោះមិនមែនជាមនុស្សធម្មតាទេដោយសារតែមានក្រណាត់ថ្លៃៗជាច្រើនរុំជុំវិញដូចជាខ្មោចម៉ាំមីមែនទែន។ ររកឃើញនេះកាន់តែញួរឲ្យចាប់អារម្មណ៍ទៅទៀតហើយគេរឹតតែចង់ឃើញសពដែលនៅក្រោមក្រណាត់ទាំងនោះខ្លាំង។

ដូចធម្មតាញេក៏ចាប់ផ្ដើមការពិនិត្យនោះភ្លាមដោយសារពួកគេចង់ដឹងថា តើគេបានរកឃើញអ្នកណា។ ក្រោយពីគេដកក្រណាត់ចេញអស់គេក៏បានរកឃើញថាសពនោះមានអាយុកាលច្រើនជាង700ឆ្នាំទៅទៀត។

យ៉ោងតាមការរៀបចំតុបតែងសាកសពនិងគ្រឿងអលង្ការដែលនៅជុំវិញកនិងចញ្ចៀននៅលើដៃរបស់នាងត្រូវបានអ្នកស្រាវជ្រាវថានាងធ្លាប់ជាអ្នកដែលមានឋានៈធំនៅក្នុងរាងវង្សមីង។

ខ្លួនប្រាណរបស់សាកសពក៏នៅក្នុងសភាពល្អដែរ ព្រោះគេអាចយកសាកសពនោះចេញយ៉ាងងាយស្រួល។ ការយកចេញនេះត្រូវបានគេធ្វើដោយប្រុងប្រយ័ត្នបំផុត ពីព្រោះអស់រយៈពេលជាច្រើនសតវត្សរ៍នេះសាកសពអាចបែកបាក់។
សំណាងល្អដែលក្រណាត់សូត្រទាំងនោះភាគច្រើននៅល្អនៅពេលដែលគេយកនាងចេញពីក្ដារមឈូស។ បុរាណវិទូខិតខំប្រមូលយកវត្ថុទាំងនោះដើម្បីសិក្សាស្វែងយល់ពីសាកសពនិងប្រវត្តិរបស់គាត់ឲ្យកាន់តែច្បាស់។

រូបរាងកាយរបស់សពនៅក្នុងសភាពល្អណាស់ដែលអាចឲ្យអ្នកមើលឃើញទម្រង់មុខរបស់គាត់យ៉ាងស្រួល។ អ្នកអាចឃើញចិញ្ចើមរបស់គាត់ ភ្នែកដែលប៉ោងចេញមកក្រៅនិងច្រមុះរបស់គាត់នៅក្នុងរូបខាងក្រោម។

ហើយសម្លៀកបំពាក់គាត់ក៏នៅល្អដែរ មើលទៅការតុបតែងដ៏ល្អរបស់ស្បែកជើងគាត់ទៅ។ ចំណុចទាំងនោះបានធ្វើឲ្យបុរាណវិទូមានអ្វីដែលត្រូវសិក្សាយ៉ាងច្រើន។ ទោះបីជាគាត់មិនអាចនៅរស់ដើម្បីរៀបរាប់ប្រាប់អ្វី ក៏ដោយរបាដែលនៅលក្នុងផ្នូររបស់គាត់អាចឆ្លើយសំណួរជាច្រើន។

វាងាយស្រួលនិងភ្លេចណាស់ថាវប្បធម៌របស់ជនជាតិចិនមាននៅអតីតកាលច្រើនសតវត្សរ៍មកហើយ។ ក្រៅពីប្រវត្តិសាស្រ្តដែលមានរាប់ពាន់ឆ្នាំនោះវត្ថុដែលគេរកឃើញក៏មិនតិចដែរនៅទីនោះ។ តែសពមួយនេះពិតជាចម្លែកខុសគេមែន។

គ្រាន់តែស្រមើស្រមៃថារកឃើញមឈូសអាយុកាល2000ឆ្នាំនៅកន្លែងចតទ្បាននៅហាងទំនិញរបស់អ្នក។ បុរាណវិទ្យាពិតជាអស្ចារ្យ។ Share ឲ្យមិត្តភក្តិរបស់អ្នកឲ្យបានដឹងពីការរកឃើញនេះផង។

ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។
Loading...
You might also like
Comments
Loading...