បុរសម្នាក់ដើរផ្សងព្រេងតាមព្រែក ចៃដន្យជួបសត្វកង់ហ្ការូមួយក្បាលឈរសម្លឹងមុខ

245
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

បរទេស៖ វាពិតជារឿងកម្រខ្លាំងណាស់ដែលនៅលើពិភពលោកយើងនេះពិតជាមានសត្វកង់ហ្ការូដែលមានសាច់ដុំធំៗដូចកីឡាកាស។

លោក ចេកសាន់ វីនសេន បានធ្វើដំណើរដោយថ្មើរជើងជាមួយនឹងសត្វឆ្កែមួយក្បាលរបស់គាត់ ហើយពេលនោះគាត់បានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញសត្វកង់ហ្ការូមួយបានចោលភ្នែកសម្លឹងមករកគាត់នៅក្នុងព្រែកតូចមួយ នៃប្រទេសអូស្ត្រាលី។

បុរសវ័យ ២៧​ ឆ្នាំខាងលើនេះបានអោយដឹងថា «ខ្ញុំកំពុងតែបណ្តើរឆ្កែរបស់ខ្ញុំ ហើយពួកយើងបានឃើញសត្វកង់ហ្ការូដ៏ធំមួយវាកំពុងតែឈរនៅក្នុងទឹក។ ខ្ញុំមិនដែលបានឃើញសត្វប្រភេទនេះឈរក្នុងទឹកអញ្ចឹងពីមុនមកទេ។ យើងបានឃើញក្បាលរបស់វាមុន ហើយបន្ទាប់មកទើបដឹងថាវាគឺជាសត្វមួយដែលធំបំផុត។ពេលនោះខ្ញុំបានរត់ឆ្វែលវាហើយបានថតរូប។វាបានមកកៀកកាន់តែជិតហើយពេលនោះហើយទើបខ្ញុំបានដឹងថាវាពិតជាធំមែនទែន»។

លោកចេកសាន់ បានអោយដឹងទៀតដែរថា សត្វដែលគាត់បានប្រទះឃើញនេះវាមានកម្ពស់យ៉ាងហោចណាស់ក៏ ២ម៉ែត្រដែរ ហើយទម្ងន់របស់វាវិញក៏មិនក្រោម ១០០ គីឡូក្រាមឡើយ។

ទោះជាយ៉ាងណានៅចុងក្រោយគាត់បានសម្រេចចិត្តចាកចេញពីទីនោះព្រោះគាត់គិតថាសត្វកង់ហ្ការូមួយក្បាលនេះនឹងអាចចាប់គាត់យកទៅក្នុងទឹកហើយលង់ស្លាប់ជាមិនខាន៕

ប្រភព៖ Mirror

Loading...
You might also like
Comments
Loading...