ប្រពៃណីចម្លែកនៅប្រទេសឥណ្ឌា កូនចៅនាំគ្នាសម្លាប់ឳពុកម្តាយឯងដើម្បីបានសេចក្តីសុខ

12,815
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

ប្រពៃណីសម្លាប់មនុស្សនៅប្រទេសឥណ្ឌា បើទោះជារឿងខុសច្បាប់ក្ដី តែក៏អាចឲ្យគេទទួលយកបាន ដែរព្រោះប្រពៃណីនិងទំនៀមទម្លាប់នេះធ្លាប់បានធ្វើជាយូរយារណាស់មកហើយដោយសម្អាងនូវហេតុផល ថា ដើម្បីកាត់បន្ថយការចំណាយនិងអ្នកបម្រើ។

ខណៈដែលទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងរឹតតែបង្កើនការគោរពស្រឡាញ់ចំពោះមនុស្សចាស់ ទាំងក្នុងរង្វង់គ្រួសារក៏ដូចក្នុងសង្គមជាតិទាំងមូល ក៏នៅមានប្រទេសមួយចំនួនលើពិភពលោកបានប្រព្រឹត្ត នូវទង្វើផ្ទុយគ្នាទាំងស្រុងគឺ ការសម្លាប់ផ្ដាច់ផ្ដិលជីវិតជនចាស់ជរា ខណៈដែលពួកគាត់កំពុងរស់យ៉ាង ជ្រងោៗនៅឡើយ។

ប្រពៃណីសម្លាប់មនុស្សចាស់ ឬហៅថា “Thalaikoothal” ជាទំនៀមទម្លាប់ដែលត្រូវបានអនុវត្តជាទូទៅ នៅក្នុងរដ្ឋ ទមិឡណាឌូ នាភាគខាងត្បូងនៃប្រទេសឥណ្ឌា ជាពិសេស រមែងកើតមាននៅក្នុងគ្រួសារក្រីក្រ តោកយ៉ាកដែលគ្មានទ្រព្យសម្បត្តិ និង កូនចៅសម្រាប់នៅមើលថែព្រោះតែវ័យចាស់រួមទាំងពិកល្យពិការថែម ទៀតផង។

ទោះបីការសម្លាប់នេះគឺជារឿងខុសច្បាប់ក្ដី ក៏នៅមានអ្នកបន្តវេនប្រពៃណីនេះជារៀងរហូតមកដល់ បច្ចុប្បន្នដែរ ហើយថែមទាំងត្រូវបានមនុស្សក្នុងសង្គមទទួលស្គាល់ថែមទៀតផង ព្រោះពួកគេយល់ឃើញថា ការសម្លាប់ជនចាស់ជរាដែលត្រូវជា ឪពុក, ម្ដាយ, ជីដូន ឬ ជីតារបស់ពួកគេគឺមានទំនោរទៅរកបំណងប្រាថ្នា ល្អ ច្រើនជាងជាការសម្លាប់ដោយការសងសឹក ឬ គំនុំគុំគួន ស្របនឹងជនចាស់ជរាទាំងនោះក៏សុខចិត្តទទួល យកដោយអំណរដែលនឹងត្រូវបានសម្លាប់ដើម្បីឲកូនចៅរស់នៅដោយសប្បាយចិត្ត។

ក្នុងក្រុមគ្រួសារក្រីក្រអត្តខាត់ ដោយសារតែគ្មានលុយកាក់សម្រាប់ចំណាយលើការចិញ្ចឹម និង មើលថែ ពួកគេតែងជ្រើសយកវិធីសម្លាប់អ្នកមានគុណរបស់ខ្លួនដែលមានវ័យចាស់ជរាដោយធ្វើឡើងនៅ ក្នុងផ្ទះរបស់ខ្លួនឯងតែម្ដង។ ចំណែកឯវិធីសម្លាប់វិញមានច្រើនយ៉ាង តែភាគច្រើនរមែងចាប់ផ្ដើមពីការផ្ងូត ទឹក លាងសម្អាតរាងកាយឲ្យជាមុននៅវេលាព្រឹកព្រលឹម។ បន្ទាប់មក កូនចៅទាំងនោះបានយកចំណី អាហារ ឬ ភេសជ្ជៈណាដែលអាចសម្លាប់ជនចាស់ជរាទាំងនោះឲ្យស្លាប់បានក្នុងអំឡុង ២ ថ្ងៃបន្ទាប់ រួមមាន ចំណីអាហារដែលអាចបណ្ដាលឲ្យពុលស្លាប់។ ក្រៅពីនេះ ក៏នៅមានវិធីផ្សេងៗទៀតដែលបណ្ដាលឲ្យគាំង បេះដូងស្លាប់ ជាដើម។

នៅពេលសួរនាំអ្នកស្រុកដែលជាអ្នកប្រព្រឹត្តនូវទង្វើនេះថា ហេតុអ្វីបានជាសម្រេចចិត្តបានស្រួលម្ល៉េះ ក្នុងការសម្លាប់អ្នកមានគុណរបស់ខ្លួនដែលមានវ័យចាស់ជរា? ពួកគេបានឆ្លើយតបថា «យើងពុំបានតាំងចិត្ត សម្លាប់មនុស្សទេ ប៉ុន្តែចាស់ៗទាំងនេះ ពួកគាត់ក៏រស់នៅមិនបានយូរដែរ។ ដូច្នេះ ហេតុអ្វីចាំបាច់ឲ្យពួកគាត់ ត្រូវទទួលរងទុក្ខវេទនាក្នុងភាពក្រីក្រធ្វើអី?»។

ប្រពៃណីដ៏ចម្លែកខុសគេខុសឯងនេះ មើលទៅដូចជាសាហាវព្រៃផ្សៃក៏ពិតមែន ប៉ុន្តែប្រជាជនភាគ ច្រើនដែលរស់នៅក្នុងរដ្ឋ ទមិឡណាឌូ គឺជាអ្នកស្រែក្រីក្រ ឬជាកម្មករឆ្លងដែនដែលពួកគេគ្មានទាំងលុយ គ្មានទាំងពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែមនុស្សចាស់ឡើយ។ ពួកគេនិយាយស្របគ្នាថា ពុំមែនមិន ស្រឡាញ់ឪពុកម្ដាយនោះទេ តែនេះជាផ្លូវជ្រើសរើសតែមួយគត់ដែលនៅសល់សម្រាប់ពួកគេ។ ដូច្នេះ ពួកគេ ត្រូវធ្វើដើម្បីស្រោចស្រង់ជីវភាពគ្រួសារឲ្យប្រសើរឡើងជាងនេះ។
ទោះយ៉ាងណាក៏ដោយ ពុំមែនមនុស្សចាស់ជរាគ្រប់រូបសុទ្ធតែយល់ស្របជាមួយប្រពៃណីសម្លាប់ មនុស្សចាស់ទាំងដែលពួកគាត់ពុំបានស្នើសុំនេះឡើយ។

កាលពីឆ្នាំ២០១០កន្លងទៅ មានជនចាស់ជរាម្នាក់ អាយុ៨០ឆ្នាំ ចៃដន្យបានឮកូនចៅពិភាក្សាគ្នាដើម្បីដាក់ផែនការសម្លាប់គាត់ ទើបគាត់គេចចេញពីផ្ទះកូនចៅ មកប្រកូកប្រកាសពីរឿងហេតុទាំងនេះនៅខេត្តក្បែរខាងគ្នារហូតបែករឿងរ៉ាវកាន់តែធំឡើងៗឈានទៅដល់ ការចាប់ខ្លួនមនុស្សមួយក្រុម ព្រមទាំងបើកការស៊ើបអង្កេតនាំឲ្យប៉ូលិសបានដឹងពីមូលហេតុដែលនាំឲ្យបាត់ បង់ជនចាស់ជរាអស់រាប់រយនាក់ក្នុងមួយឆ្នាំៗ៕

Loading...
You might also like
Comments
Loading...