ខ្ញុំលក់ទ្រព្យសម្បត្តិអ្វីៗគ្រប់យ៉ាងដើម្បីយកសត្វឆ្មាទៅដើរលេងជុំវិញប្រទេសអូស្ត្រាលី

74
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

បរទេស៖ នេះចាត់ទុកថាសត្វឆ្មាដែលសំណាងបំផុតដោយបានម្ចាស់របស់វាស្រឡាញ់ហើយនាំវាធ្វើដំណើរកំសាន្តបោះជុំរុំតង់នៅជុំវិញប្រទេសអូស្រ្តាលីដែលមានចម្ងាយមិនក្រោម ៥​ ម៉ឺនគីឡូម៉ែត្រឡើយ។

លោករីចហើយនិងឆ្មារបស់គាត់ដែលមានឈ្មោះវីលឡូវ បានធ្វើចាកចេញពីទីក្រុងហូបាត នៃរដ្ឋតាមានៀ ប្រទេសអូស្ត្រាលី ចាប់តាំងពីអំឡុងខែមិនា ឆ្នាំ 2015 មកម្ល៉េះ។

តាមប្រភពពីគេហៈទំព័រ Boredpanda បុរសវ័យក្មេងបាននិយាយថា «ខ្ញុំបានលក់ផ្ទះហើយនិងទ្រព្យសម្បត្តិ ហើយនឹងលាលែងពីការងារដូចច្នេះខ្ញុំអាចយកពេលដើម្បីធ្វើដំណើរកំសាន្តពេញមួយជីិវិតបាន។ ប៉ុន្តែរឿងមួយដែលខ្ញុំមិនអាចបោះបង់ចោលនោះគឺឆ្មាតូចនេះដោយខ្ញុំបានសម្រេចចិត្តច្បាស់លាស់ហើយថាខ្ញុំនឹងនាំវាទៅជាមួយខ្ញុំ»។

ខាងក្រោមនេះគឺជាបណ្តុំរូបភាពមួយចំនួនរបស់លោករិចដែលបានដើរលេងជាមួយនឹងសត្វឆ្មាញីរបស់គាត់៖

Loading...
You might also like
Comments
Loading...