បុរសម្នាក់ស្មានថាខ្លួនឯងមានជម្ងឺផ្តាសាយ ពេលទៅមន្ទីរពេទ្យត្រូវគេកាត់ដៃជើងចោល ជម្ងឺនេះសាហាវណាស់

210
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

បរទេស៖ បុរសម្នាក់ត្រូវបាត់បង់ដៃជើងត្រឹមតែមួយពព្រិចភ្នែកដោយសារតែឆ្លងមេរោគចម្លែកដោយគាត់មិនបានចាប់អារម្មណ៏ឡើយ។

លោក Chris Garlick បានគិតថាខ្លួនគាត់មានអាការៈដូចជារោគផ្តាសាយទេកាលពីថ្ងៃសៅរ៏ទី ១៥ ខែកក្កដា ប៉ុន្តែនៅប៉ុន្មានម៉ោងក្រោយមករោគរបស់គាត់ចាប់ផ្តើមធ្វើទុកខ្លាំង ហើយនៅមួយថ្ងៃបន្ទាប់គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនាទីក្រុងញូវផតនៃរដ្ឋ Rhode Island សហរដ្ឋអាមេរិក។

បុរសរងគ្រោះវ័យ ៤៦ ឆ្នាំកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់គ្រូពេទ្យបានប្រាប់ថាគាត់មានរោគមួយដែលបានគំរាមកំហែងដល់ជីវិតរបស់គាត់ដែលគេស្គាល់ថាជារោគ «Sepsis»។ ដូចច្នេះវាមិនមានជម្រើសផ្សេងនោះទេក្រៅពីកាត់ដៃជើងចោល។

ឥឡូវនេះគាត់បានធូរស្បើយជាងមុនហើយបន្ទាប់ពីសម្រាកនៅក្នុងមន្ទីរពេទ្យប្រាំប្រាំមួយសប្តាហ៏កន្លងមក។

គាត់ត្រូវគ្រូពេទ្យកាត់ដៃជើងចោល
រូបថតរបស់គាត់ជាមួយនឹងប្រពន្ធហើយនិងកូនៗបីនាក់ទៀតកាលពីមុន

គួរបញ្ជាក់ផងដែរថាអាការៈបែបនេះវាកើតឡើងនៅពេលដែលរាងកាយរបស់យើងឆ្លើយតបឬក៏ប្រតិកម្មចំពោះការឆ្លងមេរោគ ដែលប្រព័ន្ធភាពស៊ាំវាបញ្ចេញសារធាតុគីមីម្យ៉ាងចូលទៅក្នុងចរន្តឈាមដើម្បីប្រយុទ្ធប្រឆាំងនឹងពពួកមេរោគទាំងនោះតែវាបណ្តាលអោយរលាករាងកាយទៅវិញ។ ចំពោះរោគសញ្ញារបស់វាវិញមានដូចជា៖ ស្បែកចាប់ផ្តើមគ្មានពណ៌, ទឹកនោមថយចុះ, មានស្មារតីមិនល្អ, ពិបាកដកដង្ហើម , បេះដូងលោតខុសពីធម្មតា ហើយនិងត្រជាក់ខ្លួនហើយញាក់ជាដើម៕

ប្រភព៖ Metro

Loading...
You might also like
Comments
Loading...