អ្នកភូមិជាច្រើនជឿថានាងត្រូវអំពើរគេ រហូតក្លាយជាមនុស្សឈើជាង 35 ឆ្នាំហើយ

189
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

បរទេស៖ ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់បានកើតមកក្លាយជាមនុស្សឈើដោយសារតែគាត់មិនអាចដើរបានឡើយ ហើយរឹងខ្លួន គួរអោយសោកសង្រែង។

ស្ត្រីរងគ្រោះនេះមានឈ្មោះ ស៊ូឡាមី  បានកើតនៅក្នុងត្រកូលអ្នកក្រក្សត់ ជាហេតុធ្វើអោយឳពុកម្តាយរបស់នាងពុំមានលទ្ធភាពព្យាបាលជម្ងឺបាននោះទេ ហើយរហូតដល់ពេលនេះអ្វីគ្រប់យ៉ាងគឺត្រូវចប់ទាំងស្រុងដោយគេជឿថានាងមិនអាចព្យាបាលបានឡើយ។

ចាប់តាំងពីកើតមករូបគាត់មិនដែលរស់នៅសុខស្រួលឡើយ ហើយវាអស់រយៈពេល 35 ឆ្នាំមកហើយដែលនៅស៊ូទ្រាំទុក្ខលំបាកបន្ទាប់ពីទទួលរងនូវជម្ងឺដ៏ចម្លែកនេះ។

អត្ថបទគួរអោយចាប់អារម្មណ៏

អាការៈនេះគេជឿថាគាត់បានកើតជម្ងឺឆ្អឹងខ្នងរលាយចូលគ្នា  ទើបបណ្តាលអោយរឹងខ្លួនបែបនេះ តែអ្នកឯទៀតជឿថានាងត្រូវអំពើរគេទៅវិញ។

ទោះជាយ៉ាងណានាងវ័យក្មេងនេះចេះតែខំប្រឹងក្រោកដើរដោយប្រើឈើច្រត់បន្តិចម្តងៗដើម្បីមើលទេសភាពនៅក្នុងភូមិនៅតំបន់ ស្រាហ្កេន នៃរដ្ឋចាវ៉ា ក៏ដូចជាមើលពិភពលោកខាងក្រៅមុនពេលដែលនាងបាត់រូបកាយពីភពផែនដីយើងនេះ៕

Loading...
You might also like
Comments
Loading...