វះកាត់កែសម្ផស្សខុសបច្ចេកទេស មុខឡើងហើមខុសពីរូបក្នុងលិខិតឆ្លងដែន ចុងក្រោយដេកស្អាតក្នុងព្រលានយន្តហោះ

181
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

កូរ៉េខាងត្បូងត្រូវបានល្បីឈ្មោះដោយសារមានមនុស្សជាច្រើននាក់ធ្វើដំណើរឆ្លងទ្វីបឆ្លងប្រទេសទៅកែសម្ផស្សនៅទីនោះដោយសារតែការប៉ិនប្រសប់ក្នុងការវះកាត់។

ដូចជាការវះកាត់ដទៃដែរ វាត្រូវការពេលដើម្បីព្យាបាល ប៉ុន្តែភ្ញៀវទេសចរជនជាតិចិនមួយក្រុមនេះមិនបានខ្វល់ពីរឿងនេះទេ។
បើយោងតាមការចេញផ្សាយរបស់ Apple Daily បានបង្ហាញពីរូបភាពស្រ្តីបីនាក់ដែលគេបានឲ្យដឹងថាបានធ្វើដំណើរមកពីប្រទេសចិនដោយសារតែពួកគេបានជាប់នៅក្នុងអាកាសយានដ្ឋានមួយ។ តើ​ហេតុអ្វី?

ស្របពេលដែលមានការឈប់សម្រាកជាងមួយសប្តាហ៍នៅប្រទេសចិន អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតបាននិយាយថាស្រ្តីប៉ុន្មាននាក់នេះបានឆ្លៀតឱកាសនេះទៅកម្សាន្តហើយទៅវះកាត់កែសម្ផស្ស។

ក្រោយពីបានមើលរូបភាពនេះហើយអ្នកគួរតែដឹងហើយថាហេតុអីបានជាគេមិនឲ្យពួកគេឆ្លងដែនទៅវិញបានដោយសារតែមើលទៅដូចជាត្រូវរបួសធ្ងន់យ៉ាងនេះ។

ជាមួយនឹងមុខដ៏ហើមប៉ោងនិងបង់រុំជុំវិញក្បាលនេះ ពួកគេកំពុងតែអង្គុយនៅក្នុងព្រលានយន្តហោះតែមិនអនុញាតិឲ្យធ្វើដំណើរទេ។

រឿងហេតុគឺដោយសារតែអ្នកត្រួតពិនិត្យមិនអាចបញ្ជាក់ថាមុខរបស់ពួកគេដូចគ្នាជាមួយនឹងរូបក្នុងលិខិតឆ្លងដែនទ្បើយដោយសារតែហើមព្រោះការវះកាត់ដែលធ្វើឲ្យខុសគ្នាដាច់ពីរូបថត ដូច្នេះហើយទើបពួកគេមិនអាចធ្វើអ្វីបានទ្បើយក្រៅពីអង្គុយចាំឲ្យអ្នកពិនិត្យបញ្ជាក់លិខិតសម្គាល់ខ្លួនរបស់ពួកគេ។

ស្ត្រីរងគ្រោះទាំងបីនាក់

បន្ទាប់ពីរូបភាពត្រូវបានបង្ហោះលើប្រព័ន្ធអ៊ីនធឺណិតវាពោរពេញទៅការសើចកំប្លែងហើយខ្លះមានការអាណិតអាសូរផង។ ខ្លះបាននិយាយថា

មុខហើមប៉ោងយ៉ាងនេះសូម្បីតែម្តាយខ្លួនក៏មើលមិនស្គាល់ដែរ  អត់ទោសឲ្យខ្ញុំផង ខ្ញុំគ្មានចេតនាសើចទេប៉ុន្តែមុខពួកគេពិតជាហើមខ្លាំងពិតមែន

អ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់បានឲ្យយោបល់ថា «លើកក្រោយប្រសិនបើអ្នករៀបគម្រោងចង់ទៅកែសម្ផស្ស អ្នកគួរតែគិតពីថ្ងៃដែលត្រូវឈប់ដើម្បីព្យាបាលឲ្យជាសិនដែរដើម្បីជៀសវាងបញ្ហានេះ» ហើយម្នាក់ទៀតនិយាយថា «កូរ៉េខាងត្បូងគួរតែប្រើប្រាស់វិធីបញ្ជាក់លិខិតសម្គាល់ខ្លួនផ្សេងដូចជាស្កេនគ្បភ្នែកជាដើម»។

ប៉ុន្តែចុះបើភ្នែករបស់អ្នកដំណើរហើមវិញ?

នេះមិនមែនជាបទពិសោធន៍ដ៏សប្បាយប៉ុន្មានទេដោយសារតែមានមុខហើមនោះមិនមានភាពងាយស្រួល។

ទោះបីជាយ៉ាងណាក៏ដោយក៏យើងគិតថាគួរតែយកវាទុកជាមេរៀនសម្រាប់អ្នកដែលចង់ធ្វើអញ្ចឹងដូចជាស្រ្តីមួយក្រុម​នេះ​៕

Loading...
You might also like
Comments
Loading...