មិនដែលឃើញទេ បុរសម្នាក់រស់នៅលើចុងដើមដូង អស់រយៈពេល 3 ឆ្នាំ ទីបំផុតត្រូវគេជួយសង្គ្រោះហើយ (មានវីដេអូ)

300
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

បុរសជនជាតិពីលីពីនម្នាក់ដែលរស់នៅក្នុងតំបន់ឡាផាស នៃខេត្តអាហ្គុនសានដេលស៊ូ គាត់បានរស់នៅលើចុងដើមដូងអស់រយៈពេល ៣ ឆ្នាំមកហើយហើយនៅទីបំផុតក្រុមជួយសង្គ្រោះបានចាប់គាត់អោយមកនៅលើដីបានសម្រេចហើយ។

បុរសវ័យចំណាស់អាយុ​៤៧ ឆ្នាំខាងលើនេះបានចាប់ផ្តើមឡើងទៅលើដើមដូងនៅក្បែរផ្ទះរបស់គាត់ដែលមានកម្ពស់ ១៨​ ម៉ែត្រចាប់តាំងតែពីអំឡុងឆ្នាំ ២០១៤​ មកម្ល៉េះ។ ចាប់តាំងពីពេលនោះមកគាត់មិនដែលចុះមកដីវិញឡើយ​រហូតដល់ពេលយប់។

ម្តាយរបស់លោក ជីបឺត សានឆេស បានអោយដឹងថាកូនរបស់គាត់ធ្លាប់ត្រូវគេផ្ជង់នឹងកាំភ្លើងក្នុងអំឡុងពេលមានការឈ្លោះប៉ះទង្គិចគ្នា ហើយចាប់ពីពេលនោះមកចេះតែមានអារម្មណ៏ខ្លាចៗ ខ្លាចនណាម្នាក់មកសម្លាប់ហើយបានឡើងលើដើមដូងទៅ។

ដើមដូងដែលគាត់រស់នៅ

ស្ត្រីខាងលើនេះបានបញ្ជាក់បន្ថែមថា កូនរបស់គាត់រស់បានដោយសារតែញ៉ាំអាហារហើយនិងទឹកដែលពួកគាត់បានយកទៅអោយតែប៉ុននោះ តាមខ្សែរដែលយោងទៅខាងលើ។

សាច់ញាត្តិឈរចាំបុរសរងគ្រោះចុះមកដីវិញ

អ្នកស្រីវីននីហ្រ្វីដា សានចេស ដែលជាម្តាយធ្លាប់និយាយលួងលោមកូនអោយចុះមកដីវិញដើម្បីងូតទឹក​ក៏ប៉ុន្តែគាត់មិនព្រមចុះដែរ ហើយបាននិយាយថា «ស្ងាត់ៗ ខ្ញុំនឹងមិនចុះមកវិញទេ  បើចុះមកគេនឹងមកសម្លាប់ខ្ញុំហើយ» ដូចច្នេះហើយអ្វីដែលអាចធ្វើបាននោះមានតែដាក់ម្ហូបអាហារតាមខ្សែរពួយោងទៅអោយ។

ទោះជាយ៉ាងណាបន្ទាប់ពីក្រុមជួយសង្គ្រោះបានបង្ខំចិត្តប្រើធម៌ក្តៅនៅទីបំផុតអាចចាប់មកលើដីបានសម្រេច ក៏ប៉ុន្តែគេវាយតម្លៃថាបុរសវ័យចំណាស់រូបនេះភ័យខ្លាចរហូតដល់កើតជម្ងឺវិកលចរិកហើយ គេសង្ឈឹមថានឹងជាសះស្បើយឆាប់ៗ បន្ទាប់ពីយកទៅព្យាបាល៕

សូមទស្សនាវីដេអូខាងក្រោម៖

Loading...
You might also like
Comments
Loading...