ប្រពៃណីចម្លែកនៅប្រទេសឥណ្ឌា បុរសៗនាំគ្នាដេកអោយហ្វូងសត្វគោជាន់ពីលើដើម្បីលាងបាប (មានវីដេអូ)

1,018
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

បរទេស៖ កាលពីពេលថ្មីៗនេះបុរសជាច្រើននាក់បាននាំគ្នាដេកនៅលើដីអោយសត្វគោមួយហ្វូងជាន់ពីលើដោយពួកគាត់យល់ថាវាអាចជួយអោយបានសុខសប្បាយចម្រុងចម្រើនពួកគាត់ហើយក៏ដូចជានៅក្នុងភូមិទាំងមូលផងដែរ។

ខ្សែរវីដេអូនេះបានបង្ហាញពីបុរសវ័យកណ្តាលប្រាំបីប្រាំបួននាក់បានដេកផ្កាប់មុខនៅលើផ្លូវហើយអ្នកឯទៀតបានព្រលែងសត្វគោជាច្រើនក្បាលអោយជាន់រត់ពីលើតែម្តងនៅលើខ្នង។

អត្ថបទគួរអោយចាប់អារម្មណ៏

តាមពិតទៅវាគឺជាផ្នែកមួយនៃពិធីបុណ្យ​ Ekadashi ដែលគេបានប្រារព្ធនៅក្រោយថ្ងៃបុណ្យ Diwali ដោយជារៀងរាល់ឆ្នាំមានបុរសៗជាច្រើននាក់បានធ្វើដំណើរទៅកាន់ទីក្រុង Ujjain នៃរដ្ឋ Madhya Pradesh នៅភាគកណ្តាលនៃប្រទេសឥណ្ឌាដើម្បីប្រារព្ធធ្វើពិធីបុណ្យដ៏ចម្លែកនេះដើម្បីលាងបាប។

គួរបញ្ជាក់ផងដែរថានៅខណៈពេលដែលចូលរួមពិធីនេះម្តងៗតែងតែមានអ្នករងរបួសដោយសារតែសត្វគោជាន់ក៏ប៉ុន្តែភាគច្រើនមិនសូវជាធ្ងន់ធ្ងរប៉ុន្មានទេ ដោយអាចព្យាបាលបាន៕

Loading...
You might also like
Comments
Loading...