ដោយសារតែគ្រោះរាំងស្ងួតហ្វូងសត្វដំរីជាច្រើននៅប្រទេសកេនយ៉ា នាំគ្នាដើររាប់សិបគីឡូម៉ែត្រដើម្បីស្វែងរកប្រភពទឹក (មានវីដេអូ)

271
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

អ្នកប្រហែលជាមិនជឿនោះទេថានៅក្នុងអំឡុងពេលមានគ្រោះរាំងស្ងួត សត្វដំរីជាច្រើនក្បាលដែលនៅឯឧទ្យានជាតិនៃប្រទេសកេនយ៉ា បានដើររាប់សិបគីឡូម៉ែត្រឯណោះដើម្បីស្វែងរកប្រភពទឹក។

អ្វីដែលអ្នកបានឃើញក្នុងវីដេអូខាងក្រោមនេះហ្វូងរបស់ពួកវាបានដើរឆ្លងដីដែលក្តៅហួតហែងចេញពីឧទ្យាន Tsavo កាលពីអំឡុងខែសីហា ឆ្នាំមុន។

ព្រោះតែអត់ទឹកផឹកអាចធ្វើអោយពួកវាស្លាប់នោះ បើគង់តែស្លាប់ដដែលវាសុខចិត្តដើររហូត ហើយនៅទីបំផុតវាបានរកឃើញបំពង់ទឹកមួយដែលបែកធ្លាយ ហើយវាក៏បានផឹកទឹកនោះទីនោះទៅ។

សត្វដំរីពេញវ័យវាអាចផឹកទឹកក្នុងចន្លោះពី ១៥១ លីទ្រទៅ ២២៧ លីត្រក្នុងមួយថ្ងៃ ដូចច្នេះវាគ្មានបញ្ហានោះទេដែលវាត្រូវដើរ ៩ ទៅ ១០​ គីឡូម៉ែត្រដើម្បីរកទឹកផឹក។

ទិដ្ឋភាពខាងលើថតបានដោយបុរសម្នាក់ឈ្មោះ Shazaad Kasmani  ដែលគាត់បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះកង្វះទឹកសម្រាប់សត្វព្រៃបែបនេះ៕

Loading...
You might also like
Comments
Loading...