ទីបំផុតរកគូព្រេងឃើញហើយ ទោះបីជាមុខដូចបិសាចតែបេះដូងរបស់នាងអាចផ្តល់ភាពកក់ក្តៅអោយខ្ញុំបាន

196
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

បរទេស៖ ស្ត្រីជនជាតិឥណ្ឌាម្នាក់បានរងគ្រោះរលាកពេញផ្ទៃមុខស្ទើរមើលពុំយល់ដោយសារតែទឹកអាស៊ីតបានទម្លាយពីប្រវត្តស្នេហារបស់ខ្លួនជាមួយនឹងបុរសម្នាក់ក្នុងខណៈដែលនាងកំពុងតែដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

កាលនោះនាង Pramodini Roul មានអាយុត្រឹមតែ 15 ឆ្នាំប៉ុននោះហើយត្រូវទាហ៊ានម្នាក់ស្រោចទឹកអាស៊ីតមកលើផ្ទៃមុខរបស់នាង ក្នុងខណៈពេលដែលនាងកំពុងធ្វើដំណើរត្រឡប់មកពីប្រឡងថ្នាក់ទី 10 វិញជាមួយនឹងបងប្អូនជាដូនមួយ។ ការវាយប្រហារនេះគឺដោយសារតែនាងបានបដិសេធមិនព្រមរៀបការជាមួយនឹងបុរសវ័យ វ័យ 28 ឆ្នាំខាងលើ។

នៅក្នុងគ្រោះថ្នាក់នេះបានបណ្តាលអោយនាងរលាកផ្ទៃមុខហើយនិងពិកាភ្នែកទាំងសងខាង ប៉ុន្តែពុំបានបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតឡើយ។

ស្ត្រីរងគ្រោះបង្ហាញរូបថតកាលពីនៅក្មេងមិនទាន់មានគ្រោះថ្នាក់

ឥឡូវគាត់មានអាយុ 25 ឆ្នាំហើយ ហើយរឿងដែលគួរអោយភ្ញាក់ផ្អើលបំផុតសម្រាប់គ្រប់គ្នានោះគឺបើទោះបីជាគាត់មានរូបរាងមិនល្អដូចនារីដ៏ទៃក៏ដោយតែមានបុរសម្នាក់ស្រឡាញ់នាងដែរ។

រូបថតផ្អែមល្ហែមជាមួយគូស្នេហ៏

នៅប៉ុន្មានឆ្នាំចាប់តាំងពីនាង Rani (ឈ្មោះហៅក្រៅ) បានចេញចូលមន្ទីរពេទ្យដើម្បីវះកាត់ជាច្រើនលើកច្រើនសារ ហើយនិងព្យាបាលសុខភាពរបស់នាងផងដែរ។ មានថ្ងៃមួយនាងបានជួបជាមួយនឹងបុរសម្នាក់ដែលជាមិត្តភក្តរបស់អ្នកគ្រូពេទ្យដែលបានព្យាបាលជម្ងឺរបស់នាងមានឈ្មោះ Saroj Kumar Sahoo។

នាង Rani  ហើយនិង  Saroj  បានជួបគ្នានៅមន្ទីរពេទ្យ ហើយបានរស់នៅជាមួយគ្នានៅទីក្រុងញូដេលីអស់រយៈពេលពេញមួយឆ្នាំ។

យ៉ាងណាមិញបន្ទាប់មកនាងបានយល់ចិត្តថ្លើមគ្នារហូតមានគម្រោងថានឹងរៀបការជាមួយគ្នាទៀតផង៕

ប្រភព៖ បរទេស

Loading...
You might also like
Comments
Loading...