ទស្សនាឈុតឆាកស៊ីសាច់ហុតឈាមរវាងពស់ថ្លាន់ជាមួយនឹងសត្វប្រចៀវកំពុងល្បីពេញអុីនធើណេត (មានវីដេអូ)

នេះគឺជាឈុតឆាកដ៏រន្ធត់មួយដែលវាគឺជាប្រយុទ្ធគ្នាស្លាប់រស់ស៊ីសាច់ហុតឈាមរវាងសត្វពស់និងប្រចៀវ ដែលកំពុងបានទទួលការចាប់អារម្មណ៏ពីអ្នកលេងបណ្តាញសង្គម។

ខ្សែរវីដេអូខាងក្រោមនេះថតបានអោយអ្នកចាប់ពស់ម្នាក់ឈ្មោះ Tony Morrison នៅឯទីក្រុង Brisbane នៃប្រទេសអូស្ត្រាលី។

វាបានបង្ហាញថាសត្វពស់មួយក្បាលនេះបានរួតសត្វប្រចៀវយ៉ាងណែន។ ដោយសារតែប្រចៀវជាសត្វតូចនោះ វាពុំអាចរើបម្រះខ្លួនរួចនោះទេ ហើយចុងក្រោយបានក្លាយជាចំណីរបស់សត្វពស់នោះយ៉ាងឆ្ងាញ់មាត់ប៉ុន្តែនៅបន្តិចក្រោយមកគម្រោងការនេះត្រូវបានបរាជ័យ។

លោក Morrison បានប្រាប់អ្នកសារព័ត៌មានថានៅកន្លះម៉ោងក្រោយមកសត្វពស់វាមិនអាចលេបទាំងស្លាបរបស់សត្វប្រចៀវនោះបានទេ ហើយវាក៏បានខ្ជាក់មកវិញនៅលើដីតែម្តង។

លោកក៏បានបញ្ជាក់ផងដែរថាសត្វពស់ប្រភេទ Carpet នេះយើងតែងប្រទះឃើញវានៅម្តុំនោះប៉ុន្តែវាមិនបានគំរាមគំហែងមនុស្សយើងទេ៕

Loading...
Comments
Loading...