ភ្ញាក់ផ្អើលមែន! សត្វមួយប្រភេទដែលគេសន្និដ្ឋានថាផុតពូជជិត 100 ឆ្នាំហើយនោះបង្ហាញខ្លួននៅប្រទេសអូស្ត្រាលី

121
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

បរទេស៖ សត្វល្មូនមួយប្រភេទដែលគេបានជឿថាបានផុតពូជអស់រយៈពេលជាងមួយរយឆ្នាំទៅហើយនោះស្រាប់តែពេលថ្មីនៗនេះគេបានប្រទះឃើញវានៅរដ្ឋ New South Wales ប្រទេសអូស្ត្រាលីទៅវិញ។

ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ UNSW បានកំពុងតែសិក្សានិងស្រាវជ្រាវពីគំរោងរបស់ពួកគេដែលមានឈ្មោះថា «ការស្តារវាលខ្សាច់ព្រៃនិងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី» ហើយពួកគេបានប្រទះឃើញសត្វតូចដែលគេហៅភាសាអង់គ្លេសថា «marsupial» ទៅវិញនៅឯឧទ្យានជាតិ  Sturt  នៅក្បែរទីក្រុង Tibooburra។

ពពួកសត្វដែលគេគិតថាបានផុតពូជ
Loading...

ការរកឃើញនេះវាហាក់បីដូចជាបានត្រួសត្រាយផ្លូវសម្រាប់អ្នកស្រាវជ្រាវដែលចង់សិក្សាពីប្រភេទសត្វខាងលើនេះដែរ ថ្វីត្បិតពពួកសត្វខាងលើនេះគេលែងបានឃើញពួកវាអស់រយៈពេល 90 ឆ្នាំមកហើយរហូតដល់គេសន្និដ្ឋានថាវាបានផុតពូជ៕

ពពួកសត្វដែលគេគិតថាបានផុតពូជ

ប្រភព៖ Metro

Loading...
You might also like
Comments
Loading...