តើស្គាល់គាត់ទេ? បុរសម្នាក់នេះហើយដែលជួយសង្គ្រោះសត្វព្រៃកុំអោយផុតពូជពីប្រទេសឥណ្ឌា

ពិតជាគួរអោយស្ងើចសរសើរបុរសម្នាក់នេះណាស់ ដើម្បីសហគមន៏និងប្រទេសគាត់បានសុខចិត្តបូជាកម្លាំងកាយនិងមិនស្តាយសូម្បីតែជីវិតរបស់គាត់ដើម្បីមើលថែរក្សាសត្វព្រៃ ដែលវាជិតផុតពូជទៅហើយ។

ក្រុមគ្រួសាររបស់លោកវេជ្ជៈបណ្ឌិត ប្រាកាស អាមតេស បានរស់នៅយ៉ាងមានសេចក្តីសុខជាមួយនឹងសត្វព្រៃ នៅឯផ្ទះរបស់គាត់ដែលនៅឯភូមិ ហេម៉ាកាសា នៃរដ្ឋម៉ាហារ៉ាសាត្រា ប្រទេសឥណ្ឌា។

លោកវេជ្ជៈបណ្ឌិត ប្រាកាស អាមតេស

កូនរបស់គាត់គឺជាអ្នកស្រឡាញ់សត្វដូចទៅនឹងគាត់ដែរដោយរូបគេបានលេងជាមួយនឹងសត្វផ្សេងៗជាច្រើនដូចជាសត្វពស់ហើយសូម្បីតែសត្វខ្លាក៏លេងជាមួយដែរ ព្រោះពួកវាបានក្លាយទៅជាសមាជិកគ្រួសារតែមួយទៅហើយ។

សត្វទាំងនោះត្រូវបានគេយកទៅផ្ទះរបស់គាត់ដើម្បីអោយគាត់មើលថែរក្សា ដោយសារតែមេបារបស់វាត្រូវគេសម្លាប់ដោយក្រុមកុលសម្ព័ន្ធនៅក្នុងតំបន់។

កន្លែងផ្ទះរបស់គាត់ដែលមុនដំបូងជាកន្លែងសម្រាប់ជួយសង្គ្រោះនិងចិញ្ចឹមតែសត្វស្វា តែវាបានក្លាយជាជម្រកសត្វឆ្កែព្រៃ សត្វខ្លា សត្វតោ សត្វក្តាន់ សត្វពស់ សត្វសត្វកំប្រុក សត្វខ្លាឃ្មុំ បក្សី ហើយនិងសត្វក្រពើរផងដែរ។

លោក អាមតេស បានប្រាប់គេហៈទំព័រ BBC ថា «ឪពុកម្តាយគឺជាអ្នកបង្រៀនអោយកូនៗចេះរៀនរស់ ហើយវាក៏ដូចគ្នាជាមួយនឹងសត្វដែរ តែសត្វដែលទើបនឹងកើតពួកវាមិនដែលឃើញនិងគ្មានមេដូចច្នេះពួកវាត្រូវការការជួយថែរក្សាជាចាំបាច់»។

គាត់បានបន្តទៀតថារូបគាត់បានប្រាស្រ័យទាក់ទងជាមួយនឹងសត្វទាំងនោះអស់រយៈពេល 44 ឆ្នាំមកហើយដែលបានធ្វើអោយរូបគាត់យល់ចិត្តគ្នា ហើយដរាបណារូបគាត់នៅមានជីវិតការស្រឡាញ់នេះវានឹងមិនបានបង់ទៅណាឡើយ៕

ខាងក្រោមនេះជារូបភាពមួយចំនួនដែលបង្ហាញពីសកម្មភាពរបស់លោក៖

Loading...
Comments
Loading...