រង់ចាំមើលទាំងអស់គ្នាបាតុភូតចម្លែក 150ឆ្នាំកើតឡើងតែម្តងទេ នៅយប់ខែមករានេះឯង

386
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

នៅចុងខែមករាឆ្នាំ 2018 នេះគឺមានបាតុភូតធម្មជាតិដ៏កម្រមួយដែលគេហៅឈ្មោះជាភាសាអង់គ្លេសថា «Blood Moon»។ វានឹងកើតឡើងនៅថ្ងៃទី 31 នៅប៉ុុន្មានសប្តាហ៏ខាងមុខនេះហើយ ដែលអ្នករាល់គ្នាអាចមើលឃើញព្រះច័ន្ទមានទំហំធំនឹងពណ៌ក្រហមចម្លែកខុសពីធម្មតា។

គេហៈទំព័រ sky.com បានអោយដឹងថាក្នុងខណៈពេលនោះយើងអាចមើលឃើញព្រះច័ន្ទមានទំហំធំជាងធម្មតានៅចន្លោះពី 14 ទៅ 30 ភាគរយព្រោះថាព្រះច័ន្ទបានគោចរទៅលើគន្លងដែលនៅជិតភពផែនដីបំផុត។

រូបដែលបង្ហាញពីកន្លងគោរចរបស់ព្រះច័ន្ទ
Loading...

វាអាស្រ័យទៅលើទីតាំងដែលអ្នកកំពុងរស់នៅ អ្នកខ្លះអាចគយគន់មើលឃើញទិដ្ឋភាពដ៏អស្ចារ្យនេះនៅយប់ថ្ងៃទី 31 ខែមករា ហើយនៅតំបន់ខ្លះទៀតវាអាចពន្យាពេលរហូតដល់ថ្ងៃទី 1 ខែកុម្ភៈ។

យោងទៅតាមទីភ្នាក់ងារអាវកាសរបស់សហរដ្ឋអាមេរិកបានអោយដឹងថាយើងអាចមើលឃើញនៅភាគខាងលិចទៅភាគខាងជើងអាមេរិកនិងនៅទូទាំងប៉ាស៊ីហ្វិចទៅកាន់អាស៊ីខាងកើត។

បាតុភូតនេះវាអាចកើតឡើងពីរឆ្នាំកន្លះម្តងជាមធ្យមក៏ប៉ុន្តែវាពុំបានកើតឡើងសោះ ដោយការកើតឡើងចុងក្រោយគេបង្អស់នៅក្នុងអំឡុង 1866។

គេហៈទំព័រ  Space.com បានអោយដឹងថាបាតុភូតនេះវាទើបតែកើតឡើងលើកទីមួយប៉ុននោះក្នុងរយៈពេល 150 ឆ្នាំមកហើយ៕

Loading...
You might also like
Comments
Loading...