អូនជាកែវភ្នែករបស់បង! ប្តីប្រពន្ធពីរនាក់ធ្វើអោយគ្រប់គ្នារំភើបពេលឃើញស្នេហ៏ពិតរបស់ពួកគាត់

102
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

ប្តីប្រពន្ធពីរនាក់ដែលរស់នៅទីជនបទមួយនៅខេត្តក្វាងស៊ី ប្រទេសចិន បានធ្វើអោយគ្រប់គ្នាកើតសរសើរយ៉ាងខ្លាំងពីទឹកចិត្តនិងទំហំនៃក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ពួកគាត់ ថ្វីត្បិតគាត់បានរៀបការនឹងគ្នាអស់រយៈពេល​55 ឆ្នាំហើយក្តីុ។

លោកយាយ Wei Guiyi មានអាយុ 76 ឆ្នាំដែលជាប្រពន្ធពិបាកធ្វើចលនារាងកាយណាស់ដោយសារតែមានវ័យចំណាស់ហើយមានជម្ងឺពុកឆ្អឹងនិងឈឺក្បាលជង្គង់ផង ចំណែកឯលោកតា Huang Funeng វិញបានធ្លាក់ខ្លួនពិការអស់រយៈពេលជាង 30 ឆ្នាំមកហើយ ហើយសព្វថ្ងៃគាត់មានអាយុ 80 ឆ្នាំ។លោកយាយតែងតែនាំប្តីរបស់គាត់ជានិច្ច។ ពួកគាត់បានប្រើប្រាស់ដំបងឬស្ស៊ីដើម្បីនាំផ្លូវ ពេលចង់ធ្វើដំណើរទៅណាមកណាម្តងៗ។

Loading...

ដោយសារតែពួកគាត់គ្មានកូននឹងគេពួកគាត់បានចាប់អាជីពចិញ្ចឹមសត្វដើម្បីយកថវិកាបន្តិចបន្តួចមកទ្រទ្រង់ជីវភាពគ្រួសារ។

ពួកគាត់នៅចងចាំថ្ងៃរៀបការដែលលោកតាបាននិយាយថា «បងនឹងមើលថែរក្សាអូនពេញមួយជីវិត» ហើយចំណែកលោកយាយវិញក៏បានសន្យាដែរថា «បងគឺជាជីវិតរបស់អូនហើយ»។

ថ្វីត្បិតតែជីវភាពរបស់ពួកគាត់ខ្វះខាតយ៉ាងណាក្តី តែការរស់នៅរបស់ពួកគាត់ពិតជាផ្អែមល្អែមនឹងគ្នាណាស់ រហូតធ្វើអោយមនុស្សជាច្រើនច្រណែន ហើយបានប្រាថ្នាចង់ជួបស្នេហាពិតចេះស្រឡាញ់គ្នាដូចពួកគាត់ផងដែរ៕

 

 

 

Loading...
You might also like
Comments
Loading...