ចង់ស្រែកអោយគេជួយតែមិនចេះភាសាមនុស្ស សំណាងល្អណាស់ដែលជួបអ្នកមានបុណ្យ

209
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

បរទេស៖​ បុរសម្នាក់បានជួយសង្គ្រោះសត្វឆ្កែមួយក្បាលដែលកំពុងតែរង់ចាំសេចក្តីស្លាប់ បានទទួលការកើតសរសើរយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម។

នៅក្នុងខណៈពេលដែលនៅក្នុងរដ្ឋ Louisiana សហរដ្ឋអាមេរិក បានកំពុងតែទទួលរងគ្រោះដោយសារតែទឹកជំនន់ លោក Josh Pettit បានចេញទូករបស់គាត់ដើម្បីស្វែងរកក្រែងមានជនរងគ្រោះត្រូវការជំនួយ។ ជាចៃដន្យគាត់បានចោលភ្នែកឃើញមានដូចភ្នែកអ្វីម្យ៉ាងកំពុងតែសម្លឹងមករកគាត់ ហើយពេលគាត់ទៅជិតទើបដឹងថាវាគឹជាសត្វឆ្កែមួយក្បាលកំពុងតែហែលទឹកតែលតោលតែម្នាក់ឯងគួរអោយអាណិត។

Loading...

ខណៈនោះលោកបានយកសុនខញីមកដាក់លើទូករបស់គាត់ប៉ុន្តែវាបានស្រែកយំហើយថ្ងូរដូចជាកូនសុនខអញ្ចឹង។

ក្រោយមកលោក Josh  បានស្វែងរកម្ចាស់សុនខនោះឃើញដោយវាមានឈ្មោះថា Sadie ហើយម្ចាស់របស់វាបានអោយដឹងថា Sadie  បានរត់ចេញក្នុងខណៈពេលដែលពួកគាត់បានដាក់សត្វឆ្កែចិញ្ចឹមឯទៀតចូលក្នុងឡាន ហើយពួកគាត់គ្មានជម្រើសនោះទេក្រៅពីដាច់ចិត្តចាកចេញចោលសុនដសំណព្វចិត្តរបស់ពួកគាត់។

គួរបញ្ជាក់ថាគ្រោះទឹកជំនន់នេះបានធ្វើអោយមានមនុស្ស 11 នាក់បានបាត់បង់ជីវិតនិងប្រជាជនរាប់សិបនាក់ទៀតបាត់បង់ជម្រក។

បុរសចិត្តធម៌ខាងលើនេះក៏បានអោយដឹងដែរថារូបគាត់បានអរគុណដល់ព្រះនិងទេវតាខ្លាំងណាស់ដែលបានធ្វើអោយរូបគាត់ជួបនឹង Sadie  ហើយអាចជួយសង្គ្រោះជីវិតរបស់គេបាន៕

Loading...
You might also like
Comments
Loading...