បុរសយកខ្សែរទូរស័ព្ទញាត់ចូលប្រដាប់ភេទ មានអីទាញមកវិញអត់បានស្រែកយកគ្រូពេទ្យអោយជួយ

វេជ្ជៈបណ្ឌិតជនជាតិចិនបានជួយសង្គ្រោះដោយយកកខ្សែរទូរស័ព្ទប្រវែង ៩១​ សង់ទីម៉ែត្រ(ប្រវែងជិតមួយម៉ែត្រ)បានដោយជោគជ័យពីបុរសវ័យចំណាស់ម្នាក់ដោយប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែរ។

បុរសរងគ្រោះត្រូវបានគេដឹងថាស្ថិតនៅក្នុងអាយុ ៦០ ឆ្នាំបានបញ្ចូលខ្សែរទូរស័ព្ទដើម្បីបញ្ឈប់រមាស់នៅក្នុងប្រដាប់ភេទដោយវាបង្ករឡើងដោយរោគក្រពេញ ប៉ុន្តែទោះជាយ៉ាងណាគាត់បានចេញឈាមបន្ទាប់ពីព្យាយាមទាញវាចេញមកក្រៅវិញ។

ឃើញមិនស្រួលគាត់បានប្រញ៉ាប់ទៅមន្ទីរពេទ្យ Dalian កាលពីថ្ងៃទី ៣០ ​ខែមិនា ដើម្បីរកការជួយអន្តារគមន៍។

រូបថតដោយម៉ាស៊ីនស្កេន

លោកវេជ្ជៈបណ្ឌិត Gao Zhanfeng ដែលជាអ្នកឯកទេសខាងវះកាត់បានងោយដឹងថាខ្សែរប្រវែង ៥ មីលីម៉ែត្រវាបានជំពាក់ជាប់ទៅនឹងប្លោកនោម ហើយវាកាន់តែតឹងនៅពេលដែលអ្នកជម្ងឺបានប្រឹងទាញវាហើយវាក៍បណ្តាលអោយមានចេញឈាមតែម្តង។

អ្វីដែលវះកាត់បាន

យ៉ាងណាក៏ដោយបុរសអ្នកជម្ងឺខាងលើនេះបាននិយាយថាគាត់នឹងចងចាំទុកជាមេរៀន ហើយគាត់នឹងមិនធ្វើបែបនេះម្តងទៀតឡើយ៕

Loading...
Comments
Loading...