បុរសម្នាក់ប៊ិះអស់ជីវិតបន្ទាប់ពីដើរផ្សងព្រេងនៅតំបន់មួយនៅសហរដ្ឋអាមេរិក

ដោយសារតែមានការអភិរក្សហើយនិងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលរួមជាមួយនិងប្រជាជនដែលរស់នៅក្នុងតំបន់នោះបានប្រែក្លាយរដ្ឋ ម៉ុនថាណា សហរដ្ឋអាមេរិកក្លាយទីកន្លែងធម្មជាតិដែលគួរអោយចង់រស់នៅ។

នៅទីនោះភាគច្រើនវាមានទេសភាពបែបធម្មជាតិព្រៃភ្នំហើយនិងវាលស្មៅផងដែរ។ ពិតណាស់វាគឺជាទីកន្លែងមួយដ៏គួរសមសម្រាប់អ្នកដែលចង់ស្រស់ស្រូបខ្យល់អាកាសល្អបរិសុទ្ធក៏ប៉ុន្តែនៅទីនោះក៏ជាកន្លែងមួយដ៏គ្រោះថ្នាក់មួយដែរនោះគឺសត្វពស់។

បុរសម្នាក់ឈ្មោះ Michael Delaney​ បានធ្វើដំណើរទៅទីវាលមួយហើយក៏បានប្រទះឃើញសត្វពស់ជាច្រើនក្បាលកំពុងសំងំលាក់ខ្លួននៅក្នុងស្មៅតែម្តង។

ពស់ទាំងនោះមានច្រើនក្បាលណាស់ ហើយបើសិនជានណាម្នាក់មិនបានដឹងមុននោះប្រហែលជាត្រូវស្លាប់ដោយសារតែពិសរបស់ពួកវាជាមិនខានឡើយ៕

Loading...
Comments
Loading...