នារីម្នាក់ប៊ិះស្លាប់ដោយសារឆ្លងមេរោគក្រោយដាក់ដង្កៀបពត់ធ្មេញ

0

បរទេស៖ ក្មេងស្រីអាយុ 15 ឆ្នាំម្នាក់ឈ្មោះ Leah Kitchen រស់នៅទីក្រុង Hull ប្រទេសអង់គ្លេសបានទៅជួបពេទ្យដើម្បីពត់តម្រង់ធ្មេញរបស់នាង។  ចាប់តាំងពីពេលនោះមកនាងពុំដែលដឹងនោះឡើយថាវាចាប់ផ្តើមអោយអ្នកធ្លាក់ខ្លួនចូលដំណើរនៃការស្លាប់ដោយការឆ្លងមេរោគ។

នៅមួយសប្តាហ៏ក្រោយមកនាងចាប់ផ្តើមធ្លាក់ខ្លួនឈឺដោយមានអាការៈគ្រុនក្តៅ, ឈឺក្បាល,ឈឺសន្លាក់ហើយនិងក្អួតចង្អោរក្លាំងក្លារហូតដល់មិនអាចគ្រប់គ្រងបាន។

នារីរងគ្រោះ

គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថានាងមានជម្ងឺផ្តាសាយហើយក៏បានអោយថ្នាំនិងអនុញ្ញត្តអោយនាងត្រឡប់មកផ្ទះវិញជាធម្មតា ប៉ុ​ន្តែមិនបានប៉ុន្មានផងនាងក៏ចាប់ផ្តើមក្អួតចង្អោរដដែល។

ម្ដាយរបស់នាង Leahបានកត់សម្គាល់ឃើញថាបុគ្គលិកលក្ខណៈរបស់នាងហាក់ជាបានផ្លាស់ប្តូរយ៉ាងខ្លាំង។ម្យ៉ាងវិញទៀត ស្ថានភាពផ្លូវចិត្តរបស់នាងក៏មិនដូចធម្មតាដែរ។

ក្រោយមកគាត់បានយកកូនរបស់គាត់ទៅមន្ទីរពេទ្យ Hull Royal ដោយនៅទីនោះមានការធ្វើតេស្តឈាម។ គ្រូពេទ្យបានរកឃើញថានាងមានមេរោគឆ្លងនៅក្នុងឆ្អឹងខ្នង ហើយនិងខួរក្បាល។ នាងក៏ត្រូវបានគេរកឃើញផងដែរថាមានកើតជម្ងឺរលាកសាច់ដុំបេះដូងដែលជាការកម្រណាស់ដែលវាបានរាលដាលយ៉ាងខ្លាំងនៃស្រទាប់ខាងក្នុងនៃបេះដូង។វាបណ្តាលមកពីបាក់តេរីចូលឈាមនិងធ្វើដំណើរទៅរកបេះដូង។ លើសពីនេះទៅទៀតសរសៃឈាមខួរក្បាលរបស់នាងក៏បានស្ពៀតផងដែរ។

នារីរងគ្រោះមុនពេលធ្លាក់ខ្លួនឈឺ

វេជ្ជៈបណ្ឌិតបានសន្និដ្ឋានថាវាអាចបណ្តាលមកពីដែកពត់ធ្មេញនោះហើយដែលធ្វើអោយមេរោគអាចជ្រាបចូលទៅក្នុងចរន្តឈាមរហូតបានបណ្តាលអោយកើតជម្ងឺច្រើនមុខបែបនេះ។

មុននឹងសម្រេចចិត្តដាក់ដង្កៀបធ្មេញចូរស្វែងរកគ្លីនិចណាដែលទុកចិត្តនិងមានគុណភាពទើបមិនមានបញ្ហាទៅថ្ងៃក្រោយ៕

ប្រភព៖ បរទេស

Loading...
You might also like
Comments
Loading...