សប្បាយក្លាយជាទុក្ខ! អ្នកដែលចូលចិត្តជិះកំសាន្តលេងគួរតែប្រយ័ត្នអោយមែនទែន (មានវីដេអូ)

0

បរទេស៖ ចំពោះអ្នកចូលចិត្តជិះ Roller coaster គួរតែប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនព្រោះថាវាធ្លាប់មានរឿងកើតឡើងច្រើនករណីហើយ។

វាគឺជាសោកនាដកម្មមួយដែលគ្មាននណាម្នាក់បានឃើញឡើយជាពិសេសក្នុងខណៈដែលមនុស្សជាច្រើនកំពុងតែឈ្លក់វង្វេងជាមួយនឹងការសប្បាយ។ គ្រោះថ្នាក់នេះបានកើតឡើងនៅទីក្រុង Pénjamo ប្រទេសម៉ិចស៊ីកូ។

កន្លែងកើតហេតុ

នៅក្នុងវីដេអូដែលគេថតបានដោយចៃដន្យបានបង្ហាញពីមនុស្សម្នាជាច្រើនបាននាំគ្នាឡើងជិះទៅលើកន្លែងជិះលើម៉ាស៊ីនល្បែងកំសាន្តលេង។ ខណៈដែលកំពុងតែស្រែកហ៊ោកញ្ច្រៀវស្រាប់តែស្ត្រីម្នាក់ហើយនិងនារីម្នាក់រអិលធ្លាក់ពីលើនោះតែម្តង។ នារីនោះគេស្គាល់ថាជាកូនរបស់ស្ត្រីរងគ្រោះដែលធ្លាក់មកជាមួយ។

ស្ត្រីជាម្តាយមានអាយុ 50 ឆ្នាំឈ្មោះ Irma Sanchez Albarran បានស្លាប់ហើយនិងកូនស្រីរបស់គាត់វ័យ 26 ឆ្នាំ នាង Nayeli Morales Sanchezរងរបួសធ្ងន់ហើយត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ស្ត្រីជាម្តាយដែលបានស្លាប់

ក្រោយពេលកើតហេតុមន្ត្រីជំនាញក្នុងតំបន់បានធ្វើការសុើបអង្កេតដើម្បីអោយដឹងប្រាកដថាតើគ្រោះថ្នាក់នេះវាបានបណ្តាលមកពីកត្តាអ្វី៕

Loading...
You might also like
Comments
Loading...