ស្លាប់មនុស្សអស់ជាង 55 នាក់ ជាង 2000 នាក់ទៀតរងរបួសនៅក្នុងការផ្ទុះអំពើរហិង្សារមួយនៅប្រទេសអុីស្រាអែល

0

កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 55 នាក់និងជាង 2,000 នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលធ្វើបាតុកម្មនៅក្នុងតំបន់ហ្គាហ្សាកាលពីម្សិលមិញ។

អំពើហិង្សាផ្ទុះឡើងនៅពេលកូនស្រីរបស់លោកស្រីដូណាល់ត្រាំ បានបើកស្ថានទូតអាមេរិកថ្មីនៅក្រុងយេរូសាឡឹម។

ទាហានក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់គ្រាប់កាំភ្លើងជ័រ ហើយថែមទាំងបំផ្ទុះគ្រាប់បែកភ្លើង(គ្រាប់បែកបំផ្ទុះដើម្បីអោយកើតជាអគ្គិភ័យ)ផងដែរ។

នៅមន្ទីរពេទ្យត្រូវបានគេនិយាយថាកំពុងក្លាយជាកន្លែងស្តុកឈាមនិងពោរពេញទៅដោយអ្នកស្លាប់។

អ្នកនាំពាក្យម្នាក់មកពីមន្ទីពេទ្យឥណ្ឌូនេស៊ីនៅភាគខាងជើងនៃទីក្រុងហ្គាហ្សាប្រទេសអុីស្រាអែលបាននិយាយថា «មន្ទីរពេទ្យមានក្លិនដូចឈាមហើយមានឈាមគ្រប់ទីកន្លែងទាំងអស់»។

«អ្នករងរបួសកំពុងដេកផ្ទាល់នឹងការ៉ូ ហើយវាមិនមានគ្រែសម្រាប់ដាក់ពួកទៀតឡើយ» គាត់បានបន្ថែម។

Loading...
You might also like
Comments
Loading...