អ្នកស្រុកស្រឡាំងកាំង ពេលឃើញទន្លេរមួយនៅប្រទេស រុស្ស៊ីប្រែជាមានពណ៌ក្រហមដូចឈាមមនុស្ស

ទន្លេរមួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់អាកទិច នៃទីក្រុង Norilsk ប្រទេសរុស្ស៊ីបានធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយជាពិសេសនោះអ្នកដែលនៅក្បែរនោះតែម្តង បន្ទាប់ពីទឹករបស់វា ប្រែទៅជាពណ៌ក្រហមដូចឈាម។

ទន្លេរ ដែលកើតរឿងអភូតហេតុចម្លែកនេះមានឈ្មោះ  Daldykan  ដែលសព្វថ្ងៃគេនៅមិនទាន់បានដឹងពីមូលហេតុពិតនៅឡើយទេ តែ អាជ្ញាធរកំពុងព្យាយាមដើម្បីកំណត់មូលហេតុ ហើយនិងបានធ្វើការវាយតម្លៃជាបឋមថាវាអាចនឹងពាក់ព័ន្ធដោយសារតែការប្រែប្រួលបរិស្ថាន។

ក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ប្រទេសរុស្ស៊ីបានឱ្យដឹងថាក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញទឹកនេះថា ចំពោះមូលហេតុដែលបណ្តាលអោយមានទឹកទន្លេរឡើងពណ៌ក្រហមដូចនេះ វាគឺដោយសារតែសារធាតុគីមីមួយដែលមិនត្រូវបានកំណត់ឈ្មោះនោះទេ តែវាបានភាយចេញមកពីដើមរុក្ខជាតិម្យ៉ាងដែលគេហៅថា Nadezhda Metallurgical ដែលវាបានដុះនៅក្បែរនោះ នេះបើយោងតាមការចេញផ្សាយរបស់គេហៈទំព័រ BBC៕

ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។
Loading...
You might also like
Comments
Loading...