ស្លឹកអំពិលអាចយកមកព្យាបាលជម្ងឺក្អកបាន

ស្លឹកអំពិលវាមានប្រយោជន៏យ៉ាងច្រើនលើសពីអ្វីដែលអ្នកធ្លាប់បានគិតទៅទៀត ។ វាផ្តល់អោយស្ត្រីមេផ្ទះយើងយកវាមកផ្សំគ្រឿងធ្វើជាសម្លម្ជូរក៏បាន ហើយយកវាមកធ្វើជាថ្នាំកែរោគក៏បានដែរ។

បើសិនជាអ្នកមានអាការៈក្អកនោះ អ្នកអាចប្រើប្រាស់វាជំនួសថ្នាំពេទ្យបាន ដោយការធ្វើទឹកសេរ៉ូស្លឹកអំពិល។ មិនថាចំពោះតែស្លឹកអំពិលនោះទេ សូម្បីតែខ្ញី ហើយនិងក្រូចឆ្មាក៏វាអាចជួយប្រយុទ្ធប្រឆាំងនឹងជម្ងឺប្រភេទនេះ (ក្អក) បានយ៉ាងមានប្រសិទ្ធភាពផងដែរ។

លើសពីនេះទៅទៀត បើអ្នកមានរោគរបេង, ជម្ងឺក្អកមាន់, ជំងឺរលាកសួត អ្នកគួរតែប្រើប្រាស់វាអោយបានជាក់លាក់និងត្រឹមត្រូវជាទីបំផុត។

ខាងក្រោមនេះគឺជាវិធីក្នុងការធ្វើទឹកសេរ៉ូបំបាត់អាការៈក្អក៖

របៀបធ្វើ៖

  • យកស្លឹកអំពិល ហើយនិងខ្ញីលាងជាមួយទឹកស្អាត ហើយស្ងោររម្ងាស់វាអោយបានក្នុងរយៈពេល កន្លះម៉ោង រហូតវាខះ(ស្ងួត) ទឹកជិតអស់ នៅប្រហែលមួយកែវ។
  • អ្នកត្រូវចាក់ទឹកនោះចេញ(ចាក់វាយក មិនមែនចាក់ទឹកនោះចោលទេ) ទៅក្នុងផ្តិលឬកែវមួយ បើសិនជាអ្នកមិនចង់អោយវាមានសំបកឬគំទេចគំទីនោះទេ អ្នកអាចចម្រោះវាបានដោយការប្រើប្រាស់ស្បៃឬឧបករណ៏ដែលអាចអោយយើងចម្រោះវាបាន។
  • បន្ទាប់មកអ្នកត្រូវដាក់ស្ករចូលទៅក្នុងទឹកនោះ ហើយស្ងោររម្ងាស់វាម្តងទៀត រហូតដល់ពុះ
  • បន្ទាប់ពីទឹកពុះហើយ អ្នកត្រូវ យកក្រូចឆ្មា ចំនួន ៥ ចម្រៀកច្របាច់ចូល ហើយកូរវាអោយសប់ជាការស្រេច។
វិធីទទួលទាន៖
  • សម្រាប់កុមារ៖ ត្រូវផឹកចំនួន ៤ ដងក្នុងមួយថ្ងៃ  ចំនួនមួយស្លាបកាហ្វេ
  • សម្រាប់មនុស្សធំ៖ត្រូវផឹក ចំនួន ៤ ដងក្នុងមួយថ្ងៃ មួយស្លាបព្រាធំ(ស្លាបព្រាបាយ)
  • បើសិនជាអ្នកផឹកវាហើយសល់នោះអ្នកអាចយកវាទៅក្លាសេនៅក្នុងទូរទឹកកកបាន៕
  ប្រែសម្រួលពី៖ naturalife
Loading...
Comments
Loading...