បុរសទី 5 ដែលបានជាន់លើឋានព្រះច័ន្ទបានផ្តាំពាក្យចុងក្រោយ មុនពេលស្លាប់ធ្វើអោយពិភពលោកភ្ញាក់ផ្អើល

314,359
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

កាលពីដើមខែកុម្ភៈឆ្នាំ 2016  អវកាសយានិកជនជាតិអាមេរិក លោក Edgar Mitchell ដែលជាបុរសទី ៥ ដែលបានជាន់លើភពព្រះច័ន្ទបានលាចាកលោកយើងនេះនៅអាយុ ៨៥ ឆ្នាំសាលាសំណាក់សម្រាប់មនុស្សចាស់មួយកន្លែងដែលមានទីតាំងស្ថិតនៅ ឆ្នេរខ្សាច់  Palm  ភាគខាងលិចននៃរដ្ឋផ្លរីដា ហើយពាក្យបណ្តាំចុងក្រោយបានធ្វើអោយគ្រប់គ្នាមានការចាប់អារម្មណ៏យ៉ាងខ្លាំង។

លោក Edgar Mitchell នៅខាងឆ្វេង

លោកគឺជាមនុស្សម្នាក់ដែលបានធ្វើដំណើរទៅភពព្រះច័ន្ទនៅក្នុងអំឡុងឆ្នាំ ១៩៧១ ដោយអាប៉ូឡូទី ១៤ ដែលលោកបានចំណាយពេលជាំង ៩​ម៉ោងនៅទីនោះ។ ហើយសំដីចុងក្រោយរបស់លោកបាននិយាយថា លោកពិតជាសប្បាយរីករាយណាស់ដែលបានធ្វើដំណើរទៅភពព្រះច័ន្ទ ហើយលោកបានឧទ្ទិស ជីវិតរបស់លោក ទៅជាមួយនឹងការសិក្សាស្រាវជ្រាវ ពីអាថ៌កំបាំងដែលមិនអាចបកស្រាយបានមួយនោះ ។ លោកក៏បានបន្តទៀតផងដែរថា លោកជឿថា នៅលើលោកនេះគឺពិតជាមានមនុស្សក្រៅភពមែន ហើយលោកក៏ជឿថា មនុស្សក្រៅភពទាំងនោះធ្លាប់ធ្វើដំណើរមកកាន់ភពផែនដីទៀតផង៕

Loading...
You might also like
Comments
Loading...