ប្តីប្រពន្ធពីរនាក់ទិញផ្ទះគេ ស្រាប់តែរកឃើញកំណប់មួយលាក់ក្នុងបន្ទប់ក្រោមដី

24,269
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

អីក៏សំណាងយ៉ាងនេះ ប្តីប្រពន្ធពីរនាក់នាំគ្នាជួលជុលផ្ទះស្រាប់តែឃើញកាបូបធំមួយនៅក្នុងពិដានក្រោមដីដែលក្នុងនោះមានសុទ្ធតែប្រាក់ដុល្លា។

បុរសអ្នកលេងបណ្តាញ Riddit ម្នាក់ដែលមានឈ្មោះគណនីថា Branik12  បានបង្ហាញរូបថតជាច្រើនសន្លឹកដែលបង្ហាញពីរដំណើររឿងដែលរូបគាត់និងប្រពន្ធបានប្រទះឃើញលុយក្នុងវាលីរាប់សិបដុំ។

បុរសវ័យ 35 ឆ្នាំរូបនេះបានរៀបរាប់ថា ពួកគាត់បានរស់នៅក្នុងផ្ទះនេះតាំងពីអំឡុងឆ្នាំ 1940 មកម្លេះ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះពួកគាត់បានចាប់ផ្តើមកែលម្អវាឡើងវិញចាប់ពីជាន់ទីមួយទៅជាន់ទីពីរ មុនពេលដែលពួកគាត់ទៅជួលជុលនៅបន្ទប់ក្រោមដី នេះបើយោងតាមគេហៈទំព័រ Dailymail។

បន្ទប់ក្រោមដី

នៅលើពិបានគឺមានសុទ្ធតែដីហុយដោយពួកគាត់បានរុះរើចេញមកក្រៅ នៅពេលនោះហើយទើបបានឃើញវាលីមួយមានពណ៌បៃតងបានដាក់លាក់ជាប់នៅក្នុងជញ្ជាំង។

បុរសជាប្តីរូបនេះបាននិយាយថា «ខ្ញុំបានយកប្រអប់វាលីនោះទៅខាងក្រៅហើយបានបើកមើលជាមួយប្រពន្ធ។ខ្ញុំបានដឹងដាប្រាកដជាមានអ្វីនៅខាងក្នុងហើយ តែវាមិនធ្ងន់ដូចមាសឬក៏ប្រាក់កាក់នោះទេ »។

នៅពេលដែលពួកគាត់បានបើកវាទៅស្រាប់តែឃើញលុយដុល្លាចំនួន 3 ដុំឯណោះដែលបានខ្ចប់នឹងថង់ប្លាស្ទិច ហើយនៅក្នុងនោះក៏មានកាសែតផងដែរ ដែលបានចេញផ្សាយកាលពីអំឡុង ខែមិនា ថ្ងៃទី 25 ឆ្នាំ 1951  ដែលវាអាចបញ្ជាក់ថាតើវាលីនេះត្រូវបានគេយកមកទុកលាក់កាលពីពេលណាមក។

លុយទាំងនោះគឺបានបោះពុម្ពឡើងចាប់ពីឆ្នាំ 1928 ដល់ឆ្នាំ 1934 ហើយសរុបទាំងអស់មានតម្លៃប្រហែល 23000 ដុល្លាឯណោះ៕

Loading...
You might also like
Comments
Loading...