ចម្លែកមែន! បុរសម្នាក់ដើរឡើងភ្នំស្រាប់តែជួប ឆ្កែពីរក្បាលតាមថែរក្សា

9,974
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

ជាធម្មតាជនជាតិម៉ូស្ល៊ីមមិនត្រូវបានអនុញ្ញាត្តអោយមានទំនាក់ទំនងជាមួយនឹងសត្វសុនខឡើយ ទោះជាយ៉ាងណាវាមិនបានន័យថា ពួកគេមិនចូលចិត្តសត្វដ៏គួរអោយស្រឡាញ់មួយនេះឡើយ។

ជាក់ស្តែងបុរសម្នាក់ដែលបានឡើងដែលជាអ្នកឡើងទៅលើកំពូលភ្នំមួយនៅប្រទេសម៉ាឡេស៊ីដែលមានឈ្មោះថា  Gunung Naung បានជួបនឹងសត្វឆ្កែដែលរស់នៅក្នុងព្រៃពីរក្បាល ហើយដើរតាមការពារបុរសនោះរហូតមិនព្រមទៅណាឡើយ។

នៅក្នងបណ្តាញសង្គមហ្វេសប៊ុក លោក ហ្វឺដឹស ហ៊ីហាម បាននិយាយរៀបរាប់ថា « មានមនុស្សជាច្រើនណាស់បានសួរពីសុនខពីរក្បាលដែលដើរតាមខ្ញុំ ហើយខ្ញុំបានដាក់ឈ្មោះអោយវាថា ចូនី ហើយនិង តូនី »។

លោកបានបន្ថែមថា នៅខណៈពេលដំបូងខ្ញុំហាក់ដូចជាមានអារម្មណ៏ថាភ័យខ្លាចវាខាំ ហើយណាមួយខ្លាចឆ្លងមេរោគនៅពេលដែលវាលិឍ ព្រោះនៅលើជើងរបស់ខ្ញុំមានរបួស។ ទោះជាយ៉ាងណាសត្វឆ្កែពីរក្បាលនេះ ដើរតាមខ្ញុំពីមុខពីក្រោយរហូត។ នៅពេលដែលសម្លេងសត្វស្វាឬសត្វព្រៃអ្វីផ្សេងទៀត ពួកវាបានព្រុះក្រហឹម ដែលហាក់បីដូចជាចង់ការពាររូបខ្ញុំអញ្ចឹងដែរ។

បុរសខាងលើនេះ ក៏បានបញ្ជាក់ដែរថា ពួកវាពេលខ្លះនៅសុខៗស្រាប់តែព្រុស ដោយពុំមានអ្វីសោះ ប្រហែលជាវាមើលឃើញវិញ្ញាណអ្វីដែលមនុស្សយើងមើលមិនឃើញហើយ ជាពិសេសនោះនៅពេលដែលលោកបានដើរតាមក្លិនក្រអូបចម្លែកនៅក្នុងព្រៃភ្នំ៕

Loading...
You might also like
Comments
Loading...