អ្នកភូមិជាច្រើននាំគ្នាឈរហួសចិត្តនឹងជនជាតិវៀតណាមម្នាក់ !

3,981
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

មនុស្សពីរនាក់ត្រូវបានគេរាយការណ៏ថាបានស្លាប់និងរងរបួសដោយសារឆក់ខ្សែរភ្លើងដែលគេដាក់រាយការពារទ្រព្យសម្បត្តិនៅ ជួរមាត់ទន្លេ ស្ថិតក្នុងក្រុម៤ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃរសៀលម្សិលមិញ។

អ្នកភូមិបានអោយដឹងថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះជនជាតិវៀតណាមបានដាក់រាយខ្សែរភ្លើងនៅលើរបងស័ង្កសីរបស់ពួកគេ ដើម្បីការពារកុំអោយចោរលួច តែនៅស្រាប់តែថ្ងៃកើតហេតុមានភ្លៀងធ្លាក់ហើយក៏បានឆក់ទៅលើកុមារម្នាក់ ហើយនៅពេលដែលឃើញដូចនោះបុរសម្នាក់បានរត់ទៅជួយក៏បណ្តាលអោយឆក់ខ្លួនឯងស្លាប់តែម្តងទៅ។

Loading...

បុរសជាជនរងគ្រោះដែលបានស្លាប់ត្រូវគេស្គាល់ថាជាអ្នករស់នៅក្បែរខាងនោះដែរ មានឈ្មោះ វន ហើយចំណែកឯម្នាក់ទៀតមានឈ្មោះ ចាំង មិនជី បានរងរបួសស្រាលតែប៉ុននោះ។

ករណីនេះសមត្ថកិច្ចកំពុងតែតាមចាប់ម្ចាស់ផ្ទះដែលកំពុងរត់គេចខ្លួនដើម្បីអោយមកទទួលខុសត្រូវចំពោះទង្វើររបស់ខ្លួន៕

 

Loading...
Comments
Loading...