បុរសម្នាក់ថតជាប់ទេពអប្សរ 7 នាក់នៅទីវាលជនបទមួយនៃប្រទេសវ៉ែលន៏

បុរសជនជាតិបរទេសដែលជាអ្នកថតរូបម្នាក់បានធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើលស្ទើរភាំងស្មារតីនៅពេលដែលគាត់បានអះអាងថា ខ្លួនបានថតជាប់ទេពអប្សរពីទេសភាពនៅទីកន្លែងជនបទមួយ

តន្ត្រីករ John Rutledge បានដើរកាត់វាលស្រែមួយកន្លែងនៅក្បែរទីក្រុង Newbridge ប្រទេសវ៉ែលន៏ ហើយក៏បានថតរូបនៅទីនោះតែម្តងទៅ។

អ្វីដែលគួរអោយភ្ញាក់ផ្អើលនឹកស្មានមិនដល់នោះនៅពេលដែលលោក បានយករូបថតនេះមកមើលស្រាប់តែសង្កេតឃើញមានសត្វចម្លែកចំនួន 7 ហោះប្រដេញគ្នានៅលើវាលផ្កាស្មៅ។ នៅពេលដែលលោក John ពង្រីករូបថតនេះទើបឃើញថាវាមានកម្ពស់ប្រហែលជា 4 សង់ទីម៉ែត្រ ដោយមានស្លាបនិងខ្លួនពណ៌ស ហើយនិងដៃជើងផងដែរ។

បុរសវ័យ 39 ឆ្នាំរូបនេះបាននិយាយថា «វាគឺពិតជាអស្ចារ្យខ្លាំងណាស់ ហើយវាស្ទើរតែមិនជឿ រូបលោកពុំធ្លាប់បានឃើញរឿងចម្លែកបែបនេះឡើយ ហើយរូបលោកចង់ឃើញវាណាស់តាំងពីតូចមក»។

លោកបានបន្ថែមទៀតថា: “មានរឿងមួយចំនួននៅក្នុងលោកនេះដែលគ្មានចម្លើយ ហើយទោះជាយ៉ាងណាវាគឺជារឿងអាថ៌កំបាំងមួយដែរ ហើយលោកជឿវាវាគឺជាទេពអប្សរយ៉ាងពិតប្រាកដ“៕

ប្រភព៖ dailymail

ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។
Loading...
You might also like
Comments
Loading...