រកឃើញកាក់បុរាណនៅអេស្ប៉ាញ មានអាយុតាំងពីសតវត្សទី 4

នៅឯតំបន់ Tomares នៃប្រទេសអេស្ប៉ាញកម្មករសំណង់បានរកឃើញមានក្រឡជាច្រើនដែលក្នុងនោះមានសុទ្ធតែកាក់ក្នុងអំឡុងពេលជីកដីដាក់បំពង់តាមប្រឡាយ។

ចំនួនដែលគេបានរកឃើញទាំងអស់គឺមានរហូតដល់ទៅ 19 ពាងឯណោះដែលពោរពេញទៅដោយកាក់រ៉ូម៉ាំងបុរាណដែលធ្វើពីប្រាក់ហើយនិងលង្ហិន ដែល 9 ពាងនៅជាល្អនៅឡើយទេ ។

អ្វីដែលគេបានរកឃើញដោយចៃដន្យនេះមានទម្ងន់សរុបរហូតដល់ទៅ 589 គីឡូក្រាម ហើយចុងក្រោយត្រូវបានគេនាំយកទៅរក្សាទុកនៅសារមន្ទីរបុរាណវិទ្យាទីក្រុង Seville ។

បើតាមការសន្និដ្ឋានរបស់សារមន្ទីរបុរាណខាងលើនេះ បានអោយដឹងថា វាត្រូវបានគេធ្វើឡើងនៅចុងសតវត្សទី 4 នៃគ្រឹស្តសរាជ តែចំពោះតម្រុយផ្សេងៗទៀតគេមិនទាន់អាចបង្ហាញជាសារធារណៈបានទេពោលគឺរង់ចាំការសិក្សានិងវិភាគជាមុនសិន៕

ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។
Loading...
You might also like
Comments
Loading...