ដីបាក់សង្កត់ផ្ទះ 6 ខ្នងសម្លាប់មនុស្ស 24 នាក់ នៅក្នុងភូមិលឺសូរតែសម្លេងបុណ្យខ្មោច

3,599
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

បរទេស៖ គួរអោយសោកសង្វែគណាស់ នៅភូមិមួយក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន មានហេតុការណ៏បាក់ដីមួយដែលបានសម្លាប់មនុស្សជាង 20 នាក់។

គ្រោះថ្នាក់ធម្មជាតិមួយនេះបានកប់ទៅលើផ្ទះរបស់អ្នកស្រុកអស់ 6 ខ្នងនៅភូមិអាយូ នៃតំបន់អូស កាលពីម៉ោង 6 និង 40 នាទីល្ងាច(ម៉ោងនៅក្នុងស្រុក) នេះបើយោងតាមរបាយការណ៏។

ក្នុងចំណោមអ្នកស្លាប់ទាំងអស់ 24 នាក់ដែលក្នុងនោះមាន 9 នាក់ដែលជាកុមារដែលបានស្លាប់នៅក្រោមព្រះធរណីតែម្តង នៅភាគខាងត្បូងនៃប្រទេស។

តាមប្រភពព័ត៌មានបានអោយដឹងថា ក្រុមជួយសង្គ្រោះ 250 នាក់បានទៅដល់កន្លែងកើតហេតុហើយ ដើម្បីស្វែងរកសាកសពដែលកប់ក្រោមនោះ។

ប្រភពដដែលបានបន្តទៀតថា នៅប៉ុន្មានម៉ោងក្រោយមកស្រាប់តែដីបានបាក់និងវាយប្រហារទៅលើផ្ទះបីខ្នងនៅភូមិក្បែរគ្នានោះទៀត ប៉ុន្តែពុំបានបណ្តាលអោយមាននណាម្នាក់បានរងរបួសឬក៏ស្លាប់ដូចលើកទីមួយនោះទេ៕

Loading...
You might also like
Comments
Loading...