ផ្លែឈើទាំង ៤ មុខដែលមានថ្នាំគីមីច្រើនជាងគេ ដែលអ្នកត្រូវជៀសវាង

3,900
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

វាជារឿងធម្មតាទៅហើយដែលបងប្អូនប្រជាកសិករ អ្នកធ្វើចំការភាគច្រើនតែងតែ ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដើម្បីការពារនិងសម្លាប់សត្វចង្រៃដែលមកយាយីនូវដំណាំផ្លែឈើទាំងនេះ ក្នុងគោលបំណងដើម្បីបង្កើនទិន្នផលរបស់ខ្លួន។

តើផ្លែឈើទាំងអស់សុទ្ធតែត្រូវគេបាញ់ថ្នាំសម្លាប់សត្វល្អិតមែនទេ? ចម្លើយនោះគឺថា វាមិនទាំងអស់នោះទេ ហើយបើយោងទៅតាមអ្នកជំនាញបាននិយាយថា វាបានប៉ះពាល់យ៉ាងខ្លាំងចំពោះកុមារ ដែលរួមមាន ការកើតជម្ងឺមហារីក​, ពិបាករៀន (ខ្សោយប្រាជ្ញា) ហើយនិងមានអាកប្បកិរិយាខុសគ្នាផងដែរ។

លោកវេជ្ជៈបណ្ឌិត Stephen Rauch មកពីមន្ទីរពេទ្យរដ្ឋ British Columbia បានសិក្សាលើកុមារចំនួន 491នាក់ ហើយបានរកឃើញថា ពួកគេបាន កើតមកមិនគ្រប់ខែ ហើយបានថយចុះទម្ងន់របស់ខ្លួនទៀតផង ដោយសារតែម្តាយរបស់ពួកគេបានប៉ះពាល់ (ញ៉ាំផ្លែឈើ) នូវសារធាតុថ្នាំសម្លាប់សត្វល្អិតម្យ់ាងដែលគេអោយឈ្មោះថា  organophosphates អំឡុងពេលមានផ្ទៃពោះ។

ទាក់ទិនទៅនឹងផ្លែឈើទាំងអស់គឺគេមិនបាញ់វាគ្រប់តែមុខនោះទេ ពោលគឺមានផ្លែឈើមួយចំនួនគឺគេប្រើប្រាស់នូវថ្នាំសម្លាប់សត្វល្អិតច្រើនជាងគេតែម្តង ដែលមានដូចខាងក្រោម៖

  • ផ្លែប៉ោម

បើយោងតាមការធ្វើតេស្តក្រសួងកសិកម្មអាមេរិកបានរកឃើញថា 80% នៃផ្លែប៉ោម គឺគេបានប្រើប្រាស់ នូវសារធាតុគីមី DPA ហើយសហភាពអឺរ៉ុបបានហាមឃាត់នៅក្នុងឆ្នាំ 2012 ដោយសារតែសារធាតុមួយនេះវាបានធ្វើឱ្យគ្រោះថ្នាក់  ដោយសារពេលវាចូលផ្សំគ្នាជាមួយនឹងអាសូតវានឹងគ្រោះថ្នាក់ជាទីបំផុតព្រោះវានឹងបង្ករបង្កមហារីកធ្ងន់ធ្ងរ។

  • ផ្លែស្តូបឺរី

ភាគច្រើនគេបាញ់ពពួកសារធាតុគីមីដែលមានដូចជា methyl bromide, chloropicrin ហើយនិង Telone (1,3-D) ដែលថ្នាំទាំងនេះសុទ្ធតែ បានផ្សារភ្ជាប់ (ធ្វើអោយកើតមាន) ទៅនឹងជម្ងឺមហារីក ហើយនិងធ្វើអោយប៉ះពាល់ទៅដល់អរម៉ូនរបស់កុមារ។

  • ផ្លែទំពាំងបាយជូ

គេបានបាញ់ថ្នាំសម្លាប់សត្វល្អិត ដែលមានសារធាតុគីមីឈ្មោះ chlorpyrifos ដែលវាបានធ្វើអោយមនុស្សយើង មានអាការៈក្អក, ពិបាកដកដង្ហើម, ឈឺក្បាល, ចង្អោរ, វិលមុខនិងអារម្មណ៍ភាន់ភាំង។ ការសិក្សាបានបង្ហាញថាការប៉ះពាល់នូវសារធាតុមួយនេះក្នុងរយៈពេលវែង អាចធ្វើអោយខួរក្បាលរបស់កុមារខ្សោយ។

  • ផ្លែត្រសក់

ចំនួន 86% នៃផ្លែត្រសក់គេបានរកឃើញថាបានបាញ់ថ្នាំ neurotoxins ដែលវាធ្វើអោយបង្អាក់អរម៉ូន ហើយនិងបង្ករជាជម្ងឺមហារីក។

 ប្រភព៖ ថេកផាត
Loading...
You might also like
Comments
Loading...