កូនយំពេញ 3 ថ្ងៃមិនដឹងមូលហេតុ ពេលដកស្រោមជើងទើបរកឃើញការពិត.. ឳពុកម្តាយគ្រប់រូបគួរដឹងពីរឿងនេះផង

286
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

នេះគឺជារឿងរ៉ាវរបស់ក្រុមគ្រួសារមួយដែលទើបនឹងមានសមាជិកថ្មីតែចៃដន្យមានរឿងដ៏កម្រកើតឡើង។ លោក  Scott ហើយនិងប្រពន្ធរបស់គាត់ឈ្មោះ Jessica Walker បានផ្តល់កំណើតបានកូនម្នាក់ប៉ុន្តែក្រោយមកកូនរបស់គាត់ចេះតែយំមិនឈប់សោះ។

ពីពេលមួយទៅពេលមួយកូនតូចចេះតែស្រែកខ្លាំងទៅៗ ហើយពួកគាត់បានទ័លគំនិតថាមិនដឹងមកពីហេតុអ្វីឡើយ។ ពួកគាត់បានព្យាយាមស្វែងរកគ្រប់មធ្យោបាយទាំងអស់ប៉ុន្តែគ្មានប្រយោជន៏ឡើយ។

ចុងក្រោយពួកគាត់បានដោះស្រោមជើងកូនចេញហើយស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដេលបានឃើញសក់មួយសរសៃរុំនឹងម្រាមជើងមកកាលណាមកទេ រហូតដល់បណ្តាលអោយហើមស្ទើរលាកសាច់។

រូបតំណាង

ក្រោយពេលបានទៅមន្ទីរពេទ្យ គិលានុបដ្ឋាយិកា បានប្រាប់ពួកគាត់ថាកូនរបស់គាត់បានកើតនូវជម្ងឺម្យ៉ាងដែលគេហៅថា «hair tourniquet» ដែលវាច្រើនកើតលើទារកច្រើនករណីណាស់។

យ៉ាងណាក៏ដោយនេះគឺជាបទពិសោធន៏មួយដ៏ល្អសម្រាប់ឳពុកម្តាយផ្សេងទៀតដែលមានកូនតូចយំមិនឈប់ ហើយគេអាចមានរឿងនេះកើតឡើងក៏ថាបាន៕

Loading...
You might also like
Comments
Loading...