ក្មេងស្រីម្នាក់ឈឺក្បាលអស់កន្លះឆ្នាំមិនដឹងមូលហេតុ ពេលទៅជួបពេទ្យទើបដឹងថា មានប៉ារ៉ាសិតនៅក្នុងខ្លួន

18,920
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

ប្រទេសថៃ៖  តាមគេហៈទំព័ររបស់ថៃបានអោយដឹងថា មានក្មេងស្រីម្នាក់បានមានអាការៈ ឈឺក្បាល ហើយនិងឈឺចាប់តាមសាច់ដុំអស់រយៈពេលអស់កន្លះឆ្នាំមកហើយ ដោយនាងមិនអាចក្រោកឈរបាននោះទេ។

អ្វីដែលនឹកស្មានមិនដល់នោះនៅពេលដែលរូបនាងបានទៅជួបគ្រូពេទ្យ ពេលនោះបានរកឃើញថា នាងមានប៉ារ៉ាសិតនៅក្នុងខួរក្បាលមានប្រវែងរហូតដល់ទៅ 30 សង់ទីម៉ែត្រឯណោះ។

លោកគ្រូពេទ្យបានមានប្រសាសន៏ថា មូលហេតុដែលបានធ្វើអោយក្មេងស្រីរងគ្រោះមានប៉ារ៉ាសិតបែបនេះ ដោយសារនាងញ៉ាំសាច់ដែលមិនបានឆ្អិនល្អ ហើយនិងញ៉ាំបន្លែឆៅ។ នៅពេលដែលនាងបានញ៉ាំបន្លែឬសាច់ឆៅដែលមានមេរោគ វាបានធ្វើដំណើរ ចូលទៅក្នុងប្រព័ន្ធរំលាយអាហារ ហើយបន្ទាប់មកវាបានចូលទៅក្នុងសរសៃរឈាម ហើយឈាមដល់ចូលខួរក្បាលតែម្តង។ លោកវេជ្ជៈបណ្ឌិតក៏បាន ព្រមានដល់មនុស្សគ្រប់គ្នាផងដែរកុំអោយទទួលទានអាហារមួយចំនួនដូចខាងក្រោម៖

  • លៀស
  • បង្គារ
  • ត្រីដែលទើបតែនេសាទបានពីបឹង
  • សាច់គោរ ឬសាច់ចៀមដែលចម្អិនមិនបានល្អ
  • ខ្យង ឬ ខ្ចៅ

ខាងលើនេះគឺជាមេរៀនសម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារមួយចំនួនដែលបានរៀបរាប់អោយមានការគិតគូរនិងយកចិត្តទុកដាក់ឡើងវិញចំពោះសុខភាពផ្ទាល់ខ្លួនដើម្បីកុំអោយមានបញ្ហាដូចក្មេងស្រីខាងលើ។

Loading...
You might also like
Comments
Loading...