អ្នកម្តាយវ័យ 50 ឆ្នាំម្នាក់នេះកំពុងធ្វើអោយគ្រប់គ្នាជ្រួលច្របល់ ដោយសារ…..

812
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ លូ យីលីន កំពុងតែធ្វើអោយអ្នកលេងបណ្តាញចាប់អារម្មណ៏យ៉ាងខ្លាំងជាពិសេសចំពោះបុរសៗតែម្តង ដោយសារតែរូបសម្រស់ឥតគ្មានគូប្រៀប។

ជាធម្មតានៅក្នុងវ័យខ្ទង់ 50 ឆ្នាំស្ត្រីភាគច្រើនបាត់បង់សម្រស់ទៅហើយ ហើយកាន់តែបាត់បង់ទៅទៀតនៅពេលដែលមានកូន ក៏ប៉ុន្តែស្ត្រីវ័យកណ្តាលម្នាក់នេះមិនដូចច្នោះឡើយដោយគ្រប់គ្នាយល់ថាគាត់មានអាយុប្រហែលពី 20 ទៅ 30 ឆ្នាំទៅវិញ។

តាមប្រភពព័ត៌មានបានអោយដឹងថាមូលហេតុដែលធ្វើអោយអ្នកស្រី យីលីន មានសម្រស់ស្អាតបែបនេះក៏ដោយសារតែគាត់ចំណាយពេលហាត់ប្រាណរយៈពេលពីរម៉ោងជារៀងរាល់ថ្ងៃ ហើយគួបផ្សំនឹងអំណោយទានពីធម្មជាតិ និងការតុបតែងផង។

តាមពិតទៅគាត់មានតែកូនប្រុសម្នាក់ទេដែលមានអាយុ 22 ឆ្នាំហើយពេលគាត់ទៅណាមកណា មហាជនតែងច្រឡំថាជាសង្សារនឹងគ្នាទៅវិញ៕

អ្នកស្រីថតជាមួយនឹងកូនប្រុស
Loading...
You might also like
Comments
Loading...